ដល់ពេល Adele ស្គមចឹងពេកទៅ ហ្វេនដល់ថ្នាក់ចំណាំមិនចង់បាន

//s5.kh1.co/1a/1a7fc4f1d18e5d285f1a0b7b261dfa62062312ad.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារា Adele បានបង្ហាញខ្លួនជាថ្មីជាមួយរូបរាងដ៏ប្លែកនៅក្នុងបណ្តាញសង្គម Instagram ដោយលើកនេះពិតជាមិនគួរឲ្យជឿសោះថានាងស្រកទម្ងន់បានច្រើនខ្លាំងដូច្នេះសោះ។

បរទេស៖ ជាការពិតណាស់តារា Adele គឺជាតារាចម្រៀងអង់គ្លេសម្នាក់ ដែលទទួលបានភាពល្បីល្បាញកោតសរសើរជាច្រើនឆ្នាំមកហើយ ដោយតាមរយៈស្នាដៃជាច្រើន ដែលនាងនិពន្ធ និងសម្តែងដោយខ្លួនឯងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា តារាស្រីរូបនេះ មានសម្លេង និងសមត្ថភាពខ្លាំង នៅក្នុងវិស័យសិល្បៈក៏ពិតមែនប៉ុន្តែ ដូចដែលទស្សនិកជនទាំងអស់គ្នាធ្លាប់បានដឹងរួចហើយថា នាងមានចំណុចខ្សោយមួយ មានរូបរាងធាត់ខ្លាំងពេក ដោយមូលស្ទើរតែដូចបាល់ទៅហើយ។

ដោយឡែក ក្រោយពីល្បីខ្លាំងបានប៉ុន្មានឆ្នាំរួចមក តារារូបនេះ ក៏បានផ្អាកពីវិស័យសិល្បៈ ដោយបង្ហាញខ្លួនជាថ្មីជាមួយរូបរាងដ៏ប្លែកនៅក្នុងបណ្តាញសង្គម Instagram ជាមួយនឹងអាវយឺតពណ៍ស ដោយលើកនេះ ពិតជាមិនគួរឲ្យជឿសោះថា នាងស្រកទម្ងន់ បានច្រើនខ្លាំងដូច្នេះសោះ។

ប៉ុន្មានម៉ោងក្រោយមក តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពឈុតមួយ ដែលធ្លាប់សម្តែងនៅប្រទេសអេស្សុីប តាំងពីឆ្នាំ២០១៦និង​ បច្ចុប្បន្ន ដែលមើលទៅខុសគ្នាដាច់តែម្តង ប្រៀបបីដូចជាមនុស្សពីរនាក់ ផ្សេងគ្នាតែម្តង។

យ៉ាងណាមិញ ហ្វេនជាច្រើននាក់ បានស្រឡាំងកាំងដោយមិនចង់ជឿថាAdele អាចតស៊ូសម្រកទម្ងន់បានរាងមួយដែល មនុស្សស្រីជាច្រើនប៉ងប្រាថ្នា៕

សូមចូលមើលរូបភាពខាងក្រោម៖

Adele កាលនៅធាត់ខ្លាំង
Adele កាលនៅធាត់ខ្លាំង
Adele កាលនៅធាត់ខ្លាំង
Adele កាលនៅធាត់ខ្លាំង
Adele ចាប់ផ្តើមសម្រករាង
Adele ចាប់ផ្តើមសម្រករាង
Adele ចាប់ផ្តើមសម្រករាង
Adele ចាប់ផ្តើមសម្រករាង
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele នៅពេលសម្តែងនៅប្រទេសអេស្សុីបក្នុងឆ្នាំ២០១៦
Adele នៅពេលសម្តែងនៅប្រទេសអេស្សុីបក្នុងឆ្នាំ២០១៦
Adele ក្នុងឆ្នាំ២០២០
Adele ក្នុងឆ្នាំ២០២០
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T