ចោរដ៏ជំនាញពីរនាក់ បានបន្សល់ទុកភស្តុតាងឲ្យប៉ូលីសចាប់ ដោយមិនដឹងខ្លួន ដោយពួកគេបានថតរូបជាមួយ និងរថយន្ដដែរពួកគេបានលួច។

ចោរទាំងពីរនោះមានឈ្មោះថា Sam Holmes ២២ឆ្នាំ និង David Leadbeater ២៣ឆ្នាំ បានលួចរថយន្ដអស់ ៣៥គ្រឿង ដែលមានតម្លៃសរុបជាង ៧៦២,០០០ដុល្លារអាមេរិក នៅតាមផ្លូវនៃក្រុង Kent និង Surrey ប្រទេសអង់គ្លេស។ ក្រោយពីពួកគេ លួចរថយន្ដបានហើយ ពួកគេបានប្ដូរស្លាកលេខរថយន្ដ ដើម្បីកុំឲ្យប៉ូលីសសង្ស័យ។ យោងតាមឯកសារនៅពេលដែល ប៉ូលីសចាប់ពួកគេបាន បានឲ្យដឹងថាពួកគេបានចំណាយពេលអស់ ៤០ថ្ងៃ ហើយពួកគេបានថតរូបរថយន្ដ BMW និង Audis នៅក្នុងទូរស័ព្ទដៃរបស់ពួកគេថែមទៀត ដែលនេះជាភស្តុតាងមួយ ធ្វើឲ្យប៉ូលីសចាប់ពួកគេបាន។ មានរូបមួយនោះក្នុងទូរស័ព្ទរបស់ Leadbeater ដែលគេបានលួចកងរថយន្ដ Ford Focus ST មានតម្លៃ ៣៨,០០០ដុល្លារ យកទៅលក់ក្នុងតម្លៃ ៧,០០០ដុល្លារ។

លោក Leadbeater បានលួចរថយន្ដ Mini Cooper ហើយប្ដូរស្លាកលេខដែលខុស ក្នុងរដ្ឋ Essex ភាគខាងត្បូងនៃប្រទេសអង់គ្លេស ធ្វើឲ្យប៉ូលីសសង្ស័យ និងចាប់ឃាត់រថយន្ដ។ នៅពេលដែលប៉ូលីសយកទូរស័ព្ទ របស់ Leadberater មកមើល បានប្រទះឃើញរូបភាពរថយន្ដជាច្រើនដែលបានបាត់ ហើយក៏បានចាប់ខ្លួនពួកគេទាំងពីរតែម្ដង។

ពួកគេប្រហែលជាគិតថា ពួកគេធ្វើការបានសំរេចល្អណាស់ ក៏ប៉ុន្តែនៅតែបន្សល់ភស្តុតាងឲ្យប៉ូលីសចាប់បាន។ តើប្រិយមិត្តគិតយ៉ាងណាចំពោះករណីនេះ?









កែសម្រួលដោយ អៀង
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]