វិធី ៤យ៉ាង ក្នុងការថតរូបតាមទូរស័ព្ទ ឲ្យមានភាពទាក់ទាញប្រៀបដូចអ្នកមានជំនាញ

//s5.kh1.co/5a/5a3980b55dfa4417e640bf1dc9f164b7c31bd8a6.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វិធីងាយៗទាំង ៤ ខាងក្រោមនេះប្រាកដជាអាចជួយលោកអ្នកក្នុងការផ្តិតយករូបភាពតាមទូរស័ព្ទ លើសពីការរំពឹងទុក

បើនិយាយពីការថតរូប អាចនិយាយបានថានរណាៗក៏ចេះថត និងអាចថតបានដែរ។ អ្នកខ្លះនិយាយ ថា លុះត្រាតែមានកាមេរ៉ាទំនើបៗទើបអាចថតរូបបានល្អ និងមានគុណភាព។ ប៉ុន្តែថ្ងៃនេះ សុំលើក យកវិធីថតរូបតាមទូរស័ព្ទ ដែលអាចថតបានរូបភាពស្អាត រូបភាពទាក់ទាញ និងប្រៀបបានដូចអ្នកជំនាញថតអ៊ីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 វិធីងាយៗទាំង ៤ ខាងក្រោមនេះប្រាកដជាអាចជួយលោកអ្នកក្នុងការផ្តិតយករូបភាពតាមទូរស័ព្ទ លើសពីការរំពឹងទុក៖

វិធីទី១: ជូតសម្អាតត្រង់កញ្ចក់កាមេរ៉ា

ជាទូទៅ អ្នកទាំងអស់គ្នាតែងតែភ្លេចសម្អាតខាងមុខ Camera មុននឹងថត ជាហេតុធ្វើឲ្យរូបភាពមានលក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ។ ប្រសិនអ្នកមិនបានជូតសម្អាតកាមេរ៉ាជាមុន នោះរូបភាពល្អៗមិនងាយនឹងថតបាន ២ដងឡើយ។ ដើម្បីកុំឲ្យស្តាយក្រោយ អ្នកគម្បីគួរតែធ្វើការសម្អាតកាមេរ៉ា ឲ្យបានញឹកញាប់មុននឹងចាប់ផ្តើមថតរូប។

វិធីទី២: បើកមុខងារ Grid Line នៅលើកាមេរ៉ា

Grid Line គឺជាខ្សែបន្ទាត់ ផ្តេក២ និងបញ្ឈ២ រត់កាត់គ្នា ដែលជាទូទៅហៅថា ខ្សែបន្ទាត់ Rule Of Third។ ការដាក់ខ្សែបន្ទាត់បែបនេះ គឺដើម្បីងាយស្រួលក្នុងការមើលប្លង់ ដើម្បីកុំឲ្យផ្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ Subject ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃប្លង់នីមួយៗផងដែរ។

វិធីទី៣: ការ Focus (ផ្តោតលើការថត)

នៅពេលដែលយើងចង់ថតសំដៅទៅអ្វីមួយ សូមកុំភ្លេចប្រើម្រាមដៃចុចឲ្យចំទីតាំង ឬមុខមនុស្សជាមុនសិនមុននឹងធ្វើការថត។ ការធ្វើបែបនេះគឺដើម្បីឲ្យរូបភាពមានសភាពច្បាស់ល្អ និងមិនព្រាល។  អ្វីដែលពិសេសនោះគឺ នៅពេលថតរូប អ្នកត្រូវលើកដាក់ទូរសព្ទ័  ឬទំលាក់ទូរសព្ទ័ឡើង ឬចុះក្រោម ផ្តេក ឬបពា្ឈរ ឆ្វេង ឬស្តាំ ដើម្បីសារ៉េប្លង់ដែលអ្នកចង់បាន ចង់ថត​ ពីព្រោះអ្នកដែលយើងចង់ថត មិនដឹង និងពិបាកសារ៉េតាមទូរស័ព្ទ ដើម្បីឲ្យរូបកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។

វិធីទី៤: វិធី Zoom

ការទាញវត្ថុមកជិត ដើម្បីធ្វើការថត វាមិនមែនជាការល្អប្រសើរ​ និងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពរូប ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន SmartPhone មួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗដែលហៅថា Digital Zoom ក្នុងមុខងារកាមេរ៉ារបស់ខ្លួន ដែលអាចរក្សាគុណភាព Zoom 5x រហូតដល់ 10x Zoom បានយ៉ាងល្អប្រសើរ៕

នេះជាមុខងារ Grid Line ដែលងាយស្រួលក្នុងការកំណត់នូវគម្លាតសងខាងស្មើគ្នា
នេះជាមុខងារ Grid Line ដែលងាយស្រួលក្នុងការកំណត់នូវគម្លាតសងខាងស្មើគ្នា
នេះជាមុខងារ focus លោកអ្នកអាចយកម្រាមដៃចុចនៅលើអេក្រង់បាន ដើម្បីឲ្យរូបមនុស្ស ឬវត្ថុផ្សេងៗច្បាស់
នេះជាមុខងារ focus លោកអ្នកអាចយកម្រាមដៃចុចនៅលើអេក្រង់បាន ដើម្បីឲ្យរូបមនុស្ស ឬវត្ថុផ្សេងៗច្បាស់
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T