ប្លែកណាស់! ទឹកអប់មួយប្រភេទជួយអ្នកប្រើ ឲ្យមានក្លិនដូចនៅទីអវកាស

//s5.kh1.co/51/51b21dad2e37df5291e0adb25b505908e6f40ea6.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន Kickstarter បានដាក់ឲ្យប្រើប្រាស់នូវក្លិនក្រអូបថ្មីមួយ ដែលមានឈ្មោះថា Eau de Space ដើម្បីនាំយកក្លិននៃទីអវកាស ត្រឡប់មកកាន់ផែនដី។

បរទេស៖ ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថាតើទីអវកាសមានក្លិនដូចម្ដេច ទឹកអប់ថ្មីមួយប្រភេទអាចនឹងស្រាយចម្ងល់របស់អ្នកបាន។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Kickstarter បានដាក់ឲ្យប្រើប្រាស់នូវក្លិនក្រអូបថ្មីមួយ ដែលមានឈ្មោះថា Eau de Space ដើម្បីនាំយកក្លិននៃទីអវកាស ត្រឡប់មកកាន់ផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមអ្នកគ្រប់គ្រងផលិតផល Eau de Space លោក Matt Richmond បានឲ្យដឹងថា ក្លិនក្រអូបនេះត្រូវបានបង្កើតឡើង ដោយលោក Steve Pearce។ លោក Pearce គឺជាគីមីវិទូ និងជាស្ថាបនិកនៃក្រុមហ៊ុន Omega Ingredients ដែលផ្ដោតលើការបង្កើតគុណភាពខ្ពស់បំផុត ដែលជំរុញឲ្យមានរសជាតិធម្មជាតិ និងគ្រឿងផ្សំសម្រាប់ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈ។

ទឹកអប់ Eau de Space ដែលមានក្លិនបែបទីអវកាស
ទឹកអប់ Eau de Space ដែលមានក្លិនបែបទីអវកាស

លោក Richmond បាននិយាយទៀតថា ដើមឡើយ លោក Pearce ត្រូវបានចុះកិច្ចសន្យាដោយអង្គការណាសា ដើម្បីបង្កើតក្លិននេះឡើង នៅក្នុងឆ្នាំ២០០៨ ហើយគេបានចំណាយពេលប្រហែល៤ឆ្នាំ ដើម្បីអភិវឌ្ឍវា។ បើតាមក្រុមហ៊ុន Kickstarter បានឲ្យដឹងថា ក្លិននេះត្រូវបានបង្កើតឡើង ដើម្បីជួយអវកាសយានិកហ្វឹកហាត់ មុនពេលបាញ់បង្ហោះទៅគន្លងតារាវិថី ហើយវាជាផ្នែកមួយនៃគោលដៅរបស់អង្គការណាសា ក្នុងការលុបបំបាត់រាល់ការភ្ញាក់ផ្អើល ដែលអាចកើតមាន នៅពេលអវកាសយានិកជួបប្រទះនៅក្នុងលំហ។

លោក Richmond បាននិយាយថា គាត់មានការលំបាកក្នុងការពិពណ៌នាក្លិនរបស់វា។ លោកបានបន្ថែមថា អវកាសយានិកមួយចំនួនបានពិពណ៌នាក្លិននេះថា ជាការលាយបញ្ចូលគ្នានៃគ្រាប់រំសេវ សាច់បន្ទះ ផ្លែ raspberries និងស្រា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T