Comeback លើកនេះ Blackpink ឈ្នះអស់មាសត្រូវ! ហ្វេនៗចាប់អារម្មណ៍យកស្ទាយ៍សក់តាម Jisoo ព្រាត

//s5.kh1.co/30/300cb05a7b3cb2da8709a89169fc0fde10da9e4a.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពី ក្រុម BlackPink ចេញបទចម្រៀងថ្មី មិនបានប៉ុន្មាន សមាជិកស្រី Jisoo ត្រូវបានក្មេងស្រីជនជាតិវៀតណាមជាច្រើន ចាប់អារម្មណ៍ពីស្ទាយ៍តែងខ្លួនរបស់នាងយ៉ាងខ្លាំង ហើយនាំគ្នាធ្វើតាម ដែលមើលទៅសឹងតែច្រឡំគ្នា ផងដែរ

វៀតណាម៖ កាលពីថ្ងៃទី ២៦ ខែ មិថុនា ក្រុម BlackPink បានបញ្ចេញនូវបទចម្រៀងថ្មី How you like that ដែលធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តយ៉ាងខ្លាំង។ ជាក់ស្ដែង ក្រៅពីចង្វាក់តន្រ្តីដ៏គួរឲ្យជក់ចិត្តហើយ សមាជិកក្រុមទាំងអស់ ថែមទាំងមានការតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់​ ព្រមទាំងស្ទាយ៍ម៉ូតសក់ យ៉ាងស្អាតប្លែក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងនោះដែរ Jisoo សមាជិកក្រុម BlackPink ក៏ត្រូវបាន​ អ្នកគាំទ្រជាច្រើន កត់សម្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបសម្រស់ ព្រមទាំងស្ទាយ៍លេងខ្លួនរបស់នាង ដែលមើលទៅដូចជា តុក្កតាដែលមានជីវិត ជាមួយនឹងស្ទាយ៍សក់ចងបូ ដ៏គួរឱ្យស្រឡាញ់ ការផាត់ថ្ពាល់ និងបបូរមាត់ ផងដែរ។

ដោយសារតែ​ មានស្ទាយ៍លេងខ្លួនដ៏ទាក់ទាញរបស់នាងបែបនេះហើយ បានធ្វើឲ្យក្មេងស្រីជនជាតិវៀតណាមមួយចំនួន បានសម្តែង ការកោតសរសើរ ព្រមទាំងលេងស្ទាយ៍ទៅតាមសមាជិកក្រុម BlackPink រូបនេះ ដែលបានមកជាមួយនឹងការតុបតែងមុខ និងធ្វើស្ទាយ៍សក់ម៉ូតដូចគ្នា ធ្វើឲ្យហ្វេនៗឯទៀត បានយកមកប្រៀបធៀប ដែលមើលទៅសឹងតែច្រឡំគ្នា ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jisoo
Jisoo
Tran Thanh Tam
Tran Thanh Tam
Anh Nhi 
Anh Nhi 
Anh Nhi 
Anh Nhi 
HoaiLinh Phan 
HoaiLinh Phan 
HoaiLinh Phan 
HoaiLinh Phan 
Phuong Bui
Phuong Bui
meixdenise
meixdenise
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T