ហាត់ប្រាណយ៉ាងហ្នឹង ទើបរាងរបស់ Taeyeon នៅតែស្រឡូនស្អាត!

//s5.kh1.co/56/5600c6bcbd8a23b1d9527efdf952d7eab8729bcf.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តោះមកមើលក្បាច់ហាត់ប្រាណរបស់ Taeyeon ហ្វេនៗនឹងលែងសង្ស័យទៀតហើយថា ហេតុអ្វីបានជានាង មានរាងស្អាតបែបនេះ។

កូរ៉េខាងត្បូង ៖ ជាការពិត ការឡើងទម្ងន់ គឺជាបញ្ហាចម្បង និងជាទុក្ខកង្វល់ដ៏ធំ ដែលភាគច្រើន កើតលើនារីៗវ័យក្មេងតែម្ដង ក្នុងនោះក៏មានតារាស្រីល្បីៗ មួយចំនួនផងដែរ ដែលខ្វល់ចិត្តទោលើរឿងនេះ ព្រោះបើសិនជាពួកគេ មានរាងធាត់ ឡើងសាច់តែបន្តិច ប្រជាប្រិយភាពពួកគេ អាចនឹងធ្លាក់ចុះ បន្ទាប់ពីរងការរិះគន់ពីសំណាក់ ក្រុមអ្នកប្រឆាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ តារាចម្រៀងស្រីចាស់វស្សា សម្លេងផ្អែមពីរោះ Taeyeon ម្នាក់នេះវិញ ឃើញថានាងនៅតែថែរក្សាសម្រស់ បានស្រស់ស្អាត ទោះប្រឡូកក្នុងវិថីសិល្បៈ ជាង១០ឆ្នាំក៏ពិតមែន។

កាលពីពេលថ្មីៗនេះ នាងទើបតែបានបង្ហោះរូបថតថ្មី ប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពហាត់ប្រាណ ដើម្បីថែរក្សាសម្រស់ និង​សុខភាព​រាងកាយ ទើបហ្វេនៗបានដឹង ពីរូបមន្តថែសម្រស់កន្លងមករបស់នាង។

ជាការពិតណាស់ ទោះបីជាមានភាពមមាញឹក និងកាលវិភាគការងារច្រើនយ៉ាងណាក្តី Taeyeon នៅតែរកពេល ថែរក្សាសម្រស់ ដោយការធ្វើលំហាត់ប្រាណបែបនេះ ជាប្រចាំ។

ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់បានដឹងនៅឡើយទេ ថានាងមានក្បាច់ហាត់ប្រាណ ដ៏ទាក់ទាញ លើសពីការនឹកស្មាន បែបនេះ៕

តោះមកទស្សនារូបភាពខាងក្រោម ៖

Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T