បន្ទាប់ពីមានករណីឆ្លងកាន់តែធ្ងន់ធ្ងរ ប្រទេសឥណ្ឌាបានបើកមន្ទីរពេទ្យធំជាងគេមួយ នៅលើពិភពលោក

//s5.kh1.co/22/2271ea4e8f63599173d4bd316bac142628be224d.png
សង្គម

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការបើកមន្ទីរពេទ្យនេះ កើតឡើងស្របពេលនឹងការចេញផ្សាយទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃអាទិត្យ ដែលបានប្រកាសថា...

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានបើកមន្ទីរពេទ្យធំជាងគេមួយ នៅលើពិភពលោក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈមន្ត្រីសុខាភិបាលបានប្រកាសពីការកើនឡើងចំនួនអ្នកឆ្លងថ្មីយ៉ាងច្រើន ក្នុងរយៈពេលមួយថ្ងៃរបស់ប្រទេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលថែទាំ The Sardar Patel COVID Care Centre ដែលជាកន្លែងធំបំផុតនៅក្នុងប្រទេសឥណ្ឌា បានបើកដំណើរការមួយផ្នែកកាលពីថ្ងៃអាទិត្យ ដោយបានប្រើប្រាស់គ្រែចំនួន២,០០០ ក្នុងចំណោម១០,០០០គ្រែរបស់ខ្លួន នេះបើយោងតាមរដ្ឋាភិបាលក្រុងដេលី។ គ្រែចំនួន៨,០០០ដែលនៅសល់ នៅឯមណ្ឌលនេះដែលមានទីតាំងនៅតំបន់ Chattarpur នៃទីក្រុងដេលី នឹងត្រូវបើកចាប់ពីថ្ងៃពុធនេះតទៅ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងបុគ្គលិកសុខាភិបាលក្នុងពិធីសម្ពោធមជ្ឈមណ្ឌលថែទាំ
អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងបុគ្គលិកសុខាភិបាលក្នុងពិធីសម្ពោធមជ្ឈមណ្ឌលថែទាំ

ការបើកមន្ទីរពេទ្យនេះ កើតឡើងស្របពេលនឹងការចេញផ្សាយទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃអាទិត្យ ដែលបានប្រកាសថា មានការកើនឡើងដ៏ធំបំផុតនៅក្នុងចំណោមករណីឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩។

ប្រទេសនេះបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន១៩,៩០៦នាក់ និងអ្នកស្លាប់ថ្មី៤១០នាក់ ដោយសារវីរុសនេះ ដែលនាំឲ្យមានករណីឆ្លងនៅទូទាំងប្រទេសកើនដល់៥២៨,៨៥៩នាក់ និងអ្នកស្លាប់១៦,០៩៥នាក់។ ដេលីបានក្លាយជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេបំផុត របស់ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ដោយកើនលើចំនួនករណីនៅទីក្រុងបុមបៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T