ភ្នំពេញ ៖ ម៉ូតូបីគ្រឿង នឹងរថយន្តស៊េរីទំនើប មួយគ្រឿង ត្រូវរងការខូចខាត ក្នុងខណៈដែលយុវជនម្នាក់វ័យជាង ២០ ឆ្នាំ បានបើករថយន្ត មួយគ្រឿង ម៉ាក លុស្សស៊ីស RX300 ពណ៌ស ឡើងចំណោតមិនរួចហើយរយ៉ែថយ ក្រោយជ្រុលកិនម៉ូតូបីគ្រឿង ដែលចតទុកស្ងៀមនៅមុខផ្ទះ កាលពីវេលាម៉ោង ២២ នឹង ២០ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផ្លូវ បេតុងជាប់ផ្លូវ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឲ្យដឹងថា មុនពេលកើតហេតុសាក្សីបាន សង្កេតឃើញយុវជន ម្នាក់ជាង ២០ ឆ្នាំស្ថិតក្នុងស្ថានភាពស្រវឹង ជោគខ្លួនបានបើករថយន្តលុស្សស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W 7191 បើកតាមបណ្តោយ ផ្លូវបេតុងឡើងចំណោត ចូលទៅផ្លូវលេខ ៣៧១ ប៉ុន្តែខណៈរថយន្ត កំពុង ព្យាយាមបើកឡើង ចំណោតនោះ ប្រហែលជាអ្នកបើក រថយន្តបាត់បង់ ម្ចាស់ការ ក៏បណ្តាលឲ្យ រថយន្ត រយ៉ែថយក្រោយ ធ្លាក់មកកិនចំម៉ូតូបីគ្រឿង មួយគ្រឿងម៉ាក ណៃហត ពណ៌ខ្មៅ នឹងម៉ូតូម៉ាកសេ ១២៥ ស៊េរី ២០០៧ ពណ៌ខ្មៅ នឹងមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៌ខ្មៅ ដែលម៉ូតូទាំងបីគ្រឿង ចតទុកនៅមុខផ្ទះបណ្តាល ឲ្យរងការខូច ខាតទាំងស្រុង ។

ប្រភពដដែលបានបន្តថា ក្រោយពីបុកម៉ូតូរួច រថយន្តបង្កហេតុបាន ព្យាយាមបើករត់គេចខ្លួន ប៉ុន្តែអកុសល រថយន្តកិនជាប់ជាមួយវីវ៉ា ទើបមិនអាចបន្ត ដំណើរទៅមុខទៀតបាន។  គួរបញ្ជាក់ថាក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បណ្តាលឲ្យយុវជនជាម្ចាស់ រថយន្តបង្កហេតុ ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសារក្បាលបោកនឹង កញ្ចក់រថយន្តខ្លួនឯង ហើយត្រូវបានគេដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ រថយន្តបង្កហេតុ នឹងម៉ូតូដែលរងការខូចខាត ត្រូវសមត្ថកិច្ចជំនាញចុះមកធ្វើការ វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចបញ្ចាក់គ្រោះថ្នាក់នេះបង្ក ឡើងដោយសារអ្នកបើករថយន្តបង្កហេតុស្រវឹងស្រា ទើបបើករថយន្តឡើងចំណោតមិនរួចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ ៕








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]