ចឹងបានថា កុំ Editពេក! អ្នកម្តាយម្នាក់ Editកូន ឲ្យដូចតុក្កតា រហូតល្បីខ្លាំង តែដល់មុខកូនពិត....

//s5.kh1.co/4a/4aea1dc8352793230c5b9d47d62596a67365f361.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពេលខ្លះធម្មតាៗ គឺល្អណាស់ហើយ កុំព្យាយាមកែមុខកូនខ្លួនឯង ទៅជាមនុស្ស២នាក់ផ្សេងគ្នា បែបនេះ ហើយណាមួយកូនរបស់ខ្លួន ក៏មិនអាក្រក់នោះដែរ។

ថៃ៖​ ប្រហែលជាអ្នកខ្លះ អាចចាំបាន ទៅលើក្មេងស្រីតូចម្នាក់ កាលពី១ឆ្នាំមុន ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងមានវេបសាយជាច្រើន បានចុះផ្សាយព្រោងព្រាត ព្រោះមុខរូបគេ ពិតជាដូចតុក្កតាខ្លាំងណាស់ ទាំងទម្រង់មុខ និងកែវភ្នែក របស់ក្មេងស្រីតូចរូបនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក៏មានមនុស្សមួយចំនួន បានគិតថា មុខក្មេងរូបនេះ មិនប្រាកដដូចអ្វីដែល បានឃើញតាមបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានទេ ដោយសារតែ អ្នកម្តាយគេ បានប្រើប្រាស់កម្មវិធីជាច្រើន ដើម្បីឲ្យមុខកូនខ្លួនឯង ដូចជា តុក្កតាខ្លាំង ហើយក៏ចង់ឲ្យកូន ល្បីល្បាញនៅក្នុងបណ្តាញសង្គមផងដែរ។

រហូតដល់មានមតិជាច្រើន បានចោទ និងរិះគន់ទៅលើរូបនាង ទើបកាលពីថ្មីៗនេះដែរ អ្នកម្តាយ បានបង្ហោះរូបកូនពិត នៅខាងក្រៅ ដោយមិនបានកែភ្នែក ឲ្យធំ ឬកែមុខមាត់នោះទេ។ ដូច្នេះចម្លើយអាចឃើញថា កូនរបស់នាង គឺខុសគ្នាឆ្ងាយជាមួយនឹងមុខមាត់ នៅក្នុងបណ្តាញសង្គម តែមិនមែនមានន័យថា កូនរបស់នាង មុខមាត់មិនស្រស់ស្អាតនោះទេ  គឺរូបគេ មានមុខមាត់គួរឲ្យស្រលាញ់ និងមានទឹកមុខស្រស់ស្រាយ។

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមជាច្រើន បាននិយាយ និងសំណូមពរឲ្យអ្នកម្តាយរូបនេះ កុំEdit កូនទៀតអី មុខកូនបែបណា គឺបែបហ្នឹងទៅ ព្រោះថា មុខរបស់កូននាង មិនមែនអាក្រក់ ឬពិបាកមើលទេ ហេតុអី ត្រូវកុហកខ្លួនឯង និងកុហកអ្នកនៅក្នុងបណ្តាញសង្គម បែបនេះ៕

តោះទៅមើលរូបខាងក្រោម៖

ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
ក្មេងស្រីដែលល្បីប៉ុន្មានឆ្នាំមុន
មុខពិតរបស់គេ
មុខពិតរបស់គេ
មុខពិតរបស់គេ
មុខពិតរបស់គេ
មុខពិតរបស់គេ
មុខពិតរបស់គេ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T