មើលហើយក្តុកក្ដួល! កាលឪពុក ខាត់ សុឃីម នៅរស់ បង្ហាញក្ដីស្រលាញ់ចំពោះកូនៗណាស់ (មានវីដេអូ)

//s5.kh1.co/e9/e9654e2bef731895ab39de64bf85d5158a59fc2d.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះជាលោកឪពុកបានលាចាកលោកទៅហើយ តែអ្នកនាង ខាត់ សុឃីម និងប្អូនៗរបស់នាង នៅតែមានក្ដីនឹករលឹក ព្រមទាំងការដឹងគុណចំពោះលោកជានិច្ច មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបង្ហាញឲ្យឃើញ ពីពេលដែលលោកនៅមានជីវិតនិងផ្ដល់ក្ដីស្រលាញ់យ៉ាងធំធេង ថែមទៀត។

ភ្នំពេញ៖ មកទល់នឹងពេលនេះ មហាជនជាច្រើន នៅតែមានការសោកស្ដាយចំពោះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ខាត់ សុឃីម ព្រមទាំងគ្រួសាររបស់នាងផ្ទាល់ ដែលលោក ឪពុករបស់នាង បានទទទួលមរណភាព កាលពីមួយសប្ដាហ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា លោកឪពុកបានលាចាកលោកទៅហើយក្ដី តែ អ្នកនាង ខាត់ សុឃីម ព្រមទាំងប្អូនៗរបស់នាង បានបង្ហាញក្ដីស្រលាញ់ ព្រមទាំងការដឹងគុណយ៉ាងធំធេង ចំពោះលោកឪពុកផ្ទាល់ ដែលជាក់ស្ដែង ទាំងនៅក្នុងពិធីបុណ្យសព និង បុណ្យ៧ថ្ងៃ នាង ព្រមទាំងប្អូនៗឯទៀត បាននាំគ្នាច្រៀង និង រាំ ជូនដល់លោកឪពុក ព្រមជាមួយនឹងការលេងឧបករណ៍ភ្លេងបុរាណ ផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ ស្រាប់តែមានវីដេអូមួយ ដែលបានបង្ហោះពីហ្វេសប៊ុក របស់ប្អូន អ្នកនាង ខាត់សុឃីម ដែលកាន់តែធ្វើឲ្យប្រិយមិត្ត និងមហាជនជាច្រើន មានភាពក្ដុកក្ដួលយ៉ាងខ្លាំង ព្រោះនៅក្នុងនោះដែរ គឺបានបង្ហាញពីពេល ដែលលោក ឪពុករបស់ អ្នកនាង ខាត់ សុឃីម នៅមានជីវិត ជាពិសេស លោកថែមទាំងបានឱបកូនស្រី ផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅ ដែលអ្នកណាៗឃើញហើយពិតជា ទប់ទឹកភ្នែកមិនបាន និងស្រណោះលោកយ៉ាងខ្លាំងទែម្តង៕

សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និង លោក ឪពុក
ខាត់ សុឃីម និង លោក ឪពុក
រូបភាពដែល លោកឪពុក របស់ ខាត់ សុឃីម បង្ហាញក្ដីស្រលាញ់ចំពោះកូនៗ

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T