ជាធម្មតានៅក្នុងរដូវក្ដៅ មនុស្សម្នាតែងតែស្លៀកពាក់អ្វី ដែលស្ដើងៗ ឬខ្លីៗដើម្បីកាត់បន្ថយកម្ដៅ តែសម្រាប់អ្នកគ្រប់គ្រងមូស្លីម Tyumen Oblast នៅក្នុងទីក្រុង Tyumen ប្រទេសរុស្សី ដែលមានឈ្មោះថា Fatyh Garifullin បានធ្វើការព្រមានទៅលើនារីៗ ដែលចូលចិត្ដស្លៀកបញ្ចេញសាច់ទៅវិញ។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា លោក Fatyh Garifullin បានធ្វើការបកស្រាយ ក៏ដូចជាដាស់តឿនដល់នារីវ័យក្មេងគ្រប់គ្នាថា វាពិតជាសំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង ដើម្បីឲ្យមានសុវត្ថិភាព ដូចនេះនារីគ្រប់រូបមិនគួរណា ស្លៀកពាក់សិចស៊ី ឬ ខ្លីនោះទេ។ ដោយសារតែការស្លៀកពាក់បែបនេះ អាចបង្វក់ចិត្ដបុរស ដែលអាចធ្វើឲ្យអ្នកទាំងនោះ បាត់បង់ភាពជាម្ចាស់ការបានយ៉ាងងាយស្រួល ហើយហេតុការណ៍អាក្រក់នឹងអាច កើតមានឡើងគ្រប់ពេលវេលា។ លោកបានបន្ដថា កាលពីសប្ដាហ៍មុន លោកបានធ្វើដំនើរទៅកាន់អេស៊ីប ដែលនៅទីនោះ មានសីតុណ្ហភាព លើសពី ៣០អង្សាសេ តែនារីនៅទីនោះ នៅតែស្លៀកសំពត់វែង បើប្រៀបផ្ទឹមនឹងនៅទីនេះ គឺខុសគ្នាស្រឡះ ដោយបែរជាស្លៀកសំពត់ខ្លីៗ ជាពិសេសបញ្ចេញស្នាមសាក់ នៅលើស្មានិងផ្នែកខាងក្រោយថែមទៀត។

តើប្រិយមិត្ដយល់ស្រប នឹងគំនិតរបស់អ្នកគ្រប់គ្រងនេះ ដែរ ឬទេ?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]