មិនតិចជាង ១០ ឆ្នាំទេ ដែលតារាសម្តែងថៃល្បីៗទាំង ៣ រូបនេះ បានធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧

//s5.kh1.co/28/28f75cebd788a8e431f751c9c0a0b0ede363c9ba.jpg
នារី

 ២៩-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារនេះមានវេបសាយមួយបានចេញផ្សាយពីការងាររបស់កំពូលតារាសម្តែងបីរូបដែលបានធ្វើការជាតួសម្តែងឲ្យទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ជាង ១០ ឆ្នាំជាងមកហើយ

ថៃ៖ កាលពីថ្ងៃអង្គារនេះមានវេបសាយមួយបានចេញផ្សាយពីការងាររបស់កំពូលតារាសម្តែងបីរូបដែលបានធ្វើការជាតួសម្តែងឲ្យទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ជាង ១០ ឆ្នាំជាងមកហើយ ចាប់តាំងពីពួកគេបានបង្ហាញខ្លួនជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! មកស្គាល់កំពូលតារាសម្តែងទាំងនោះ៖

១. តារាសម្តែង Aum Patchrapa

Aum Patchrapa
Aum Patchrapa

Aum Patchrapa បានធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ អស់រយៈពេល ២៣ ឆ្នាំចាប់តាំងពីនាងបានបង្ហាញខ្លួនជាលើកដំបូង។ នៅក្នុងរឿងភាគដែលបានសម្តែងឲ្យទូរទស្សន៍នេះដំបូងគេរបស់នាងមានចំណងជើងថា “Manee Neur Tae” ដែលចាក់ផ្សាយតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។

២. Weir Sukollawat

 Weir Sukollawat
 Weir Sukollawat

លោក Weir Sukollawat បានធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ អស់រយៈពេលជិត ១៤ ឆ្នាំមកហើយ។ ចាប់តាំងពីបានក្លាយជាតួសម្តែងដ៏មានប្រជាប្រិយបំផុតនៅក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍នេះ មានចំណងជើងថា “ Plik Din Su Dao” ដែលបានចាក់បញ្ជាំងតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ ហើយក្នុងពេលថ្មីៗនេះលោកក៏ចង់ច្រកកោនក្នុងទ្រនំនេះបានសម្រេចបន្តកុងត្រាជាមួយប៉ុស្តិ៍នេះបន្ថែមទៀត ហើយនឹងមានរឿងភាគថ្មីចំនួន ២ រឿងទៀតដែលមិនទាន់ចាក់បញ្ចាំង។

៣. តារាសម្តែង Min Pechaya

Min Pechaya
Min Pechaya

Min Pechaya ធ្លាប់បានសម្ដែងជាតួឯកស្រីក្នុងរឿងភាគទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ដែលមានចំណងជើងថា “ Pla Boo Thong” តាំងពីឆ្នាំ ២០០៩ ពោលប្រហែលជា ១១ ឆ្នាំមកហើយ។ ប្រជាប្រិយភាពរបស់នាងដែលត្រូវបានអ្នកគាំទ្រស្គាល់ច្រើនបន្ទាប់ពីបានសម្តែងនៅក្នុងរឿងភាគដែលមានចំណងជើងថា“ Pin Anong” ក្នុងឆ្នាំ ២០១២ ជាមួយតួឯកប្រុស Weir Sukollawat ។

ក្រោយពីបានដឹងពីព័ត៌មាននេះរួចហើយធ្វើឲ្យបណ្តាលអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលពីការងាររបស់ពួកគាត់ទាំងបីរូបនេះខ្លាំងមែនទែន ពីព្រោះតែមិនធ្លាប់បានដឹងពីមុនមកថាពួកគាត់ធ្លាប់បំពេញការងារនៅកន្លែងណាខ្លះ និងឲ្យប៉ុស្តិ៍ទូរទស្សន៍ណាខ្លះនោះទេ៕

Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T