ជាការពិតទេថា តាក់ម៉ា នឹងចូលប្រលងក្នុងកម្មវិធី I Am a Singer Cambodia របស់ហង្សមាស?

//s5.kh1.co/4d/4df92a225feca793c9229646f0112cffed82d821.jpg
នារី

 ២៩-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការពិតទេ ដែលថា តាក់ម៉ា នឹងចូលប្រឡងក្នុងកម្មវិធី I Am a Singer Cambodia របស់ហង្សមាស?

ភ្នំពេញ៖ តាមរយៈការបង្ហាញពីវីដេអូឃ្លីបខ្លីមួយកាលពីថ្មីៗនេះពីការផ្សព្វផ្សាយកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី២របស់ស្ថានីយទូរទស្សន៍ហង្សមាស មានបណ្តាទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលពីស្រមោលរូបរាងរបស់អតីតតារាចម្រៀងផលិតកម្ម M គឺកញ្ញា តាក់ម៉ា ដែលគ្រប់គ្នាគិតថាម្ចាស់បទ "គេមានសិទ្ធ" រូបនេះក៏នឹងបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា តាក់ម៉ា ត្រូវបានប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា កញ្ញាគឺជាបងប្អូនជីដូនមួយនឹងតារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាសគឺលោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យលោក នីកូ។ ប៉ុន្តែចំពោះអាជីពជាតារាចម្រៀងរបស់នាងវិញ តាក់ម៉ា ហាក់មិនសូវមានសន្ទុះល្បីខ្លាំងដូចបងប្អូនជីដូនមួយរបស់នាងឡើយក្រោយចាកចេញពីផលិតកម្មសាន់ដេ។ ផ្ទុយទៅវិញតាក់ម៉ា ត្រូវបានមានគេស្ងើចសរសើរពីសមត្ថភាពសម្តែងរបស់នាង តាមរយៈអាជីពសម្តែងនូវរឿងភាគមួយនៅស្ថានីយទូរទស្សន៍ Mytv កាលពីឆ្នាំកន្លងទៅគឺរឿង "ប្រអប់សំបុត្រចោលទុក្ខ" ដែលជារឿងភាគមួយមានការគាំទ្រច្រើនពីមហាជនផងដែរ។

យ៉ាងណាមិញ ចំពោះដំណឹងដ៏ភ្ញាក់ផ្អើលថា កញ្ញា តាក់ម៉ា ពិតជាចូលប្រឡងប្រកួតប្រជែងជាមួយនឹងតារាចម្រៀង៦នាក់ទៀតឬយ៉ាងណា គឺមានតែត្រូវរង់ចាំអ៊ុតមើលទាំងអស់គ្នាតាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន័ហង្សមាសនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ខាងមុខនេះហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
កម្មវិធី I Am a Singer Cambodia
កម្មវិធី I Am a Singer Cambodia
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
  កញ្ញា តាក់ម៉ា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T