ខុសជំនាន់មិនសំខាន់! Anne Thongprasum ចាប់គូជាមួយប្រុសក្មេង សម្ដែងរឿងភាគថ្មី

//s5.kh1.co/2e/2e8e6ac83365f41c4f829077e0914bb8b423961d.jpg
នារី

 ២៩-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Anne Thongprasum ចាប់ដៃប្រុសក្មេង Jame Jirayu សម្ដែងរឿងភាគថ្មី

ថៃ៖ តារាសម្ដែងស្រីជើងចាស់វ័យ៤៣ឆ្នាំ Anne Thongprasum ដែលមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈថៃតាំងពីយូរណាស់មកហើយ បានត្រៀមលេចមុខក្នុងរឿងភាគថ្មី ក្រោយពេលបាត់មុខអស់ជាច្រើនឆ្នាំ ដោយរវល់តែក្នុងការងារជាអ្នកផលិតខ្សែភាពយន្តភាគ។ អ្វីដែលសំខាន់ សម្រាប់រឿងភាគថ្មីនេះ Anne នឹងត្រូវសម្ដែងជាមួយតារាប្រុស ដែលមានវ័យក្មេងជាងខ្លួនឡើង១០ ឆ្នាំជាង នោះគឺ តារាប្រុសរូបសង្ហា Jame Jirayu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តភាគថ្មីនេះ មានចំណងជើងថា Karat Ruk ជាប្រភេទរឿងបែបស្នេហាខុសជំនាន់ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា សាច់រឿងនឹងទៅជាបែបណានោះទេ ដោយសារវាជារឿងថ្មីសន្លាងតែម្ដង។

ការជួបគ្នារវាងតារាស្រី-ប្រុស ខុសជំនាន់មួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន គឺសម្រស់របស់ Anne Thongprasum មិនថាតែមាន វ័យជ្រេយ៉ាងណាក៏ដោយ ក៏នៅតែរក្សាបានសម្រស់ស្រស់សោភា មិនចាញ់តារាស្រីវ័យក្មេងប៉ុន្មានឡើយ ជាហេតុធ្វើឲ្យអ្នកនាង Anne នៅតែមើលទៅសក្តិសមក្នុងការចាប់ដៃគូជាមួយ Jame Jirayu

សូមទស្សនារូបភាពខាងក្រោម៖

Jame Jirayu និង Anne Thongprasum
Jame Jirayu និង Anne Thongprasum
Jame Jirayu និង Anne Thongprasum
Jame Jirayu និង Anne Thongprasum
Jame Jirayu និង Anne Thongprasum
Jame Jirayu និង Anne Thongprasum
Anne Thongprasum
Anne Thongprasum
Jame Jirayu
Jame Jirayu
Anne Thongprasum
Anne Thongprasum
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T