Vill Wannarot រំអុកមិត្តប្រុសឲ្យធ្វើរឿងមួយនេះឲ្យខ្លួន

//s5.kh1.co/c0/c03cc703795d4c0e3c1da1656f613ebdab6c43ce.jpg
នារី

 ២៩-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដោយសារតែមានមិត្តប្រុសពូកែថតរូប Vill Wannarot មិនខ្ចីគិតច្រើន ស្នើសុំមិត្តប្រុសឲ្យថតរូបថែមហើយថែមទៀតឲ្យខ្លួន បែបនេះតែម្តង

ថៃ៖ តារាសម្ដែងស្រីដ៏ល្បីឈ្មោះប្រចាំប៉ុស្តិ៍ One31 Vill Wannarot ដែលកំពុងលេចមុខក្នុងខ្សែភាពយន្តភាគថ្មីរឿង Ruk Lek Phob ត្រូវបានគេស្គាល់ថាជាមិត្តស្រីរបស់តារាប្រុសរួមទ្រនំ Jes Jesphiphat។ ចំពោះអ្នកដែលនិយមតាមដានបណ្ដាញសង្គម Instagram ច្បាស់ជាបានដឹងហើយថា គូស្នេហ៍មួយនេះតែងតែបង្អួតភាពផ្អែមល្ហែមរបស់ខ្លួនជារឿយៗ តាមរយៈការបង្ហោះរូប គូស្នេហ៍ និងការខមមិនតបឆ្លើយឆ្លងគ្នាជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសមួយទៀត លោក Jes Jesphiphat មានសមត្ថភាពខ្ពស់ក្នុងការថតរូប ហើយលោកតែងតែថតរូបស្អាតឲ្យមិត្តស្រីរបស់ខ្លួនជានិច្ច។

កាលពីពេលថ្មីៗនេះ Vill Wannarot បានបង្ហោះរូបថតរបស់ខ្លួន ដែលជាស្នាដៃការថតដោយ Jes Jesphiphat។ ពេលនោះ លោក Jes ក៏បានចូលទៅខមមិនសរសើរមិត្តស្រីរបស់ខ្លួន ស្រាប់តែ Vill តបមកវិញភ្លាមៗថា៖ "រូបចាស់បង្ហោះអស់ហើយ ចង់បានរូបថ្មីៗទៀត"។

នេះបង្ហាញថា ដោយសារតែមានមិត្តប្រុសពូកែថតរូប Vill Wannarot មិនខ្ចីគិតច្រើន ស្នើសុំមិត្តប្រុសឲ្យថតរូបថែមហើយថែមទៀតឲ្យខ្លួន បែបនេះតែម្តង។ មើលទៅ មានមិត្តប្រុសពូកែថតរូប គឺពិតជាសំណាងរបស់ Vill មែន៕

សូមទស្សនារូបភាពខាងក្រោម៖

រូបបង្ហោះរបស៎ Vill Wannarot
រូបបង្ហោះរបស៎ Vill Wannarot
Jes Jesphiphat និង Vill Wannarot
Jes Jesphiphat និង Vill Wannarot
Jes Jesphiphat និង Vill Wannarot
Jes Jesphiphat និង Vill Wannarot
Vill Wannarot
Vill Wannarot
 Vill Wannarot
 Vill Wannarot
Vill Wannarot
Vill Wannarot
Jes Jesphiphat
Jes Jesphiphat
Vill Wannarot
Vill Wannarot
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T