កាលពីថ្ងៃសៅរ៍ ទី ២០ ខែមេសា ឆ្នាំ២០១៣នេះ មានភាពភ្ញាក់ផ្អើលបាន កើតឡើងដោយសារតែមាន មនុស្សរាប់រយនាក់ ដែលស្ថិតនៅក្នុងសភាពអាក្រាតពាក់កណ្ដាលខ្លួន បាននាំគ្នាលេងស្គីនៅលើភ្នំ Zelyonaya ក្នុង Kuzbass ប្រទេសរុស្សី ទាំងអាកាសធាតុត្រជាក់។

យោងទៅតាមសារព័ត៌មានបរទេសបានឲ្យដឹងថា អ្នករៀបចំកម្មវិធីនេះ ដែលមានឈ្មោះថា Konstantin Koshin បានប្រាប់ភ្នាក់ងារសារព័ត៌មានថា យ៉ាងហោចណាស់មានមនុស្សជាង ១,០០០នាក់ បានចូលរួមក្នុងកម្មវិធីនេះ ដែលទាំងនេះអាចចាត់ទុកជា កំណត់ត្រាថ្មីរបស់ពិភពលោក នៅក្នុងសៀវភៅ Guinness ។ យ៉ាងណាមិញ សម្រាប់កំណត់ត្រាចាស់ គឺមាននៅក្នុងប្រទេសកាណាដា ដែលមានមនុស្ស ២៥០នាក់ ស្លៀកឈុតហែលទឹក ដើម្បីជិះស្គីលេងនៅលើទឹកកក។

នៅក្នុងនេះផងដែរ អ្នកគ្រប់គ្រងកម្មវិធីនេះ បានបន្ដថា ដំបូងលោករំពឹងទុកថា មានមនុស្សតែ ៥០០នាក់ នោះទេដែលបានចូលរួម តែតាមការពិត វាបានកើនឡើង រហូតដល់លើសពី ១,០០០នាក់ ដែលបាននាំគ្នាស្លៀកឈុតហែលទឹក ក៏ដូចជាប៊ីគីនី ដើម្បីចូលរួមក្នុងលេងស្គីបែបនេះ។

តើប្រិយមិត្ដយល់យ៉ាងណា?



























កែសម្រួលដោយ ម៉ា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]