គួរប្រយ័ត្នប្រយែង! មនុស្សជាច្រើននាក់ បានឆ្លងជំងឺ Covid-១៩ ក្រោយចូលរួមក្នុងពិធីខួបកំណើត (មានវីដេអូ)

//s5.kh1.co/45/45530a92ee3e5222ccd252680783b1b58680a40a.jpg
សង្គម

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមគ្រួសារមួយនៅរដ្ឋតិចសាស់បានប្រារព្ធពិធីខួបកំណើតដោយមិនបានដឹងថាសាច់ញាតិណាមួយក្នុងចំណោមពួកគេកំពុងផ្ទុកវីរុសឃាតករ COVID-១៩។

អាមេរិក៖ អ្នករៀបចំពិធីជប់លៀងក្នុងថ្ងៃខួបកំណើតដែលមិនបានធ្វើរោគវិនិច្ឆ័យ បានចូលរួមជាមួយសមាជិកគ្រួសារផ្សេងទៀតនៅឯពិធីជប់លៀងនៅថ្ងៃទី ៣០ ខែឧសភា។ ទោះបីមានការអះអាងថា ពួកគេព្យាយាមនៅឲ្យឆ្ងាយពីចំនួនសមាជិក ៧ នាក់ក្នុងចំណោម ២៥ នាក់ក្តី ក៏បានចម្លងទៅឱ្យសាច់ញាតិ និងគ្រួសារដល់ទៅ ១៨ នាក់ផ្សេងទៀតទៅហើយ។ ក្រៅពីសាច់ញាតិវ័យចំណាស់ពីរនាក់ ក៏មានអ្នកដែលកំពុងមានជំងឺមហារីកស្រាប់ កូនក្មេងពីរនាក់ និងជីដូនពីរនាក់។ អ្នកផ្ទុកបីនាក់កំពុងស្នាក់នៅមន្ទីរពេទ្យរួមទាំង ខាធីបាបារ៉ា ដែលកំពុងមានជំងឺមហារីកសុដន់ និងឪពុកម្តាយរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺកំពុងសម្រាកព្យាបាល<br>
អ្នកជំងឺកំពុងសម្រាកព្យាបាល

លោក Ron Barbosa ជាបងប្រុសរបស់ខាធី ដែលរៀបការជាមួយវេជ្ជបណ្ឌិត បានបដិសេធមិនចូលរួមពិធីជប់លៀងនៅក្នុងថ្ងៃខួបកំណើតរបស់កូនប្រសាររបស់គាត់ទេ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពចំពេលមានជំងឺរាតត្បាតរាលដាល។

ម្តាយរបស់ Ron និងខាធី លោកស្រី Carole ក៏ស្ថិតនៅក្នុងមន្ទីរពេទ្យផងដែរ បន្ទាប់ពីនាងត្រូវបានគេជឿជាក់ថាបានឆ្លងមេរោគនៅពេលនាងចូលក្នុងពិធីជប់លៀងដើម្បី យកឥវ៉ានទៅទម្លាក់នៅទី នោះ។ ក្រោយមកគាត់ក៏បានចម្លងវាទៅឱ្យប្តីរបស់នាងគឺលោក Frank ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួន ៤ ថ្ងៃ ដោយឡែក ដោយអនុញ្ញាតឲ្យ Carole ចូលនៅថ្ងៃទី ១៣ ខែមិថុនា។ RON បាននិយាយថា ឪពុករបស់គាត់បច្ចុប្បន្នកំពុងស្ថិតក្នុងផ្នែកសង្គ្រោះបន្ទាន់ដែលអាចនឹងត្រូវការឧបករណ៍អុកស៊ីសែនជាជំនួយ។

ទីតាំងផ្ទះដែលបានប្រារព្ធពិធីជប់លៀង
ទីតាំងផ្ទះដែលបានប្រារព្ធពិធីជប់លៀង

RON បាននិយាយថា​ "ទោះបីជាមនុស្សគ្រប់គ្នាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនៅឆ្ងាយពីគ្នាក៏ ដោយ វានៅតែមិនអាចរក្សាគម្លាតបានពេលដែលយើងស្ថិតនៅក្នុងពិធីជប់លៀង បើយោងទៅតាមស្តង់ដារសុខភាពបច្ចុប្បន្ន វាមិនមានសុវត្ថិភាពទេ”។

រដ្ឋតិចសាសឃើញមានការកើនឡើងនៃករណីឆ្លង COVID ១៩  ដោយសប្តាហ៍នេះមានអ្នកជំងឺចំនួន ៤៣៨៩ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូបង្ហាញពីពិធីជប់លៀង
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T