មើលហើយក្ដុកក្ដួល ខាត់ សុឃីម និងប្អូនៗ នាំគ្នារាំឆៃយ៉ាំបណ្តើរ យំបណ្តើរ ជូនឪពុក (មានវីដេអូ)

//s5.kh1.co/ea/eab44319e27b4e29b139501816f139a389ee2a6d.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងពិធីបុណ្យ ៧​ថ្ងៃ លោកឪពុក របស់ អ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនច្រើន មានភាពក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីនាង ព្រមទាំងសមាជិកជិកគ្រួសារ បាននាំគ្នាច្រៀង និងរាំ បទភ្លេងឆៃយ៉ាំ ជូនលោកឪពុក ផងដែរ

ភ្នំពេញ៖ គឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម ដោយបានជួបទុក្ខធំ ដែលលោកឪពុកជាទីស្រលាញ់របស់នាង បានទទួលមរណៈភាពកាលពីប៉ុន្មានថ្ងៃមុននេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីជ្រាបពីដំណឹងដ៏ក្រៀមក្រំបែបនេះហើយ បណ្ដាសិល្បករសិល្បការិនី ព្រមទាំងហ្វេនៗជាច្រើន បានចូលនមកផ្ញើសារលើកទឹកចិត្ត ក៏ដូចជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះនាង និងក្រុមគ្រួសាររបស់នាងទាំងមូល ថែមទៀតផង។

ជាក់ស្ដែង នៅក្នុងពិធីបុណ្យ ៧ ថ្ងៃ លោកឪពុករបស់ អ្នកនាង ខាត់​ សុឃីម បានធ្វើឲ្យមហាជនជាច្រើន មានការដក់ជាប់ក្នុងអារម្មណ៍ លាយឡំនិងភាពក្ដុកក្ដួល ជាមួយនឹងទិដ្ឋភាពនេះផ្ទាល់ ដោយនៅក្នុងនោះ នាង ព្រមទាំងសមាជិកគ្រួសារបាននាំគ្នា ច្រៀងចម្រៀង ជូនឪពុករបស់ខ្លួន ដែលជាបទភ្លេងឆៃយ៉ាំ ព្រមទាំងនាំគ្នារាំទៅតាមចង្វាក់ភ្លេងថែមទៀត ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរពីទឹកចិត្ត និងក្ដីស្រលាញ់ ដែលមានចំពោះលោកឪពុក ផងដែរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និង លោក ឪពុក
ខាត់ សុឃីម និង លោក ឪពុក
ខាត់ សុឃីម និង លោក ឪពុក
ខាត់ សុឃីម និង លោក ឪពុក
រូបភាព​ ដែល ខាត់ សុឃីម និងសមាជិកគ្រួសារនាំគ្នាច្រៀងនិងរាំ ជូនលោកឪពុក

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T