គ្រាន់តែជួយណាសា បង្កើតបង្គន់ប្រើនៅឋានព្រះចន្ទ ទទួលបានប្រាក់រង្វាន់កប់

//s5.kh1.co/a9/a9972bd73040e7467cd5a546eb51c76a37926a51.jpg
បច្ចេកវិទ្យា

 ២៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការរចនាបង្គន់ក៏គួរតែជួយថែរក្សាទឹក និងជួយថែរក្សាបរិស្ថាននៅខាងក្នុងយាន ដែលមិនឲ្យមានទាំងក្លិននិងភាពកខ្វក់ផ្សេងៗ។

បរទេស៖ អង្គការណាសាត្រូវការជំនួយ ក្នុងការរចនាម៉ូដបង្គន់ ដែលអាចប្រើប្រាស់នៅលើឋានព្រះចន្ទ ដូច្នេះគេនឹងផ្ដល់ប្រាក់រង្វាន់ចំនួន៣៥,០០០ដុល្លារ។ ទីភ្នាក់ងារអវកាសមួយនេះបានកំណត់គោលដៅ ប្រកបដោយមហិច្ឆតាក្នុងការបញ្ជូនអវកាសយានិក ត្រឡប់ទៅឋានព្រះចន្ទម្ដងទៀត នៅឆ្នាំ២០២៤ ហើយយានិកទាំងឡាយប្រាកដជាត្រូវទៅបន្ទប់ទឹក​ ក្នុងពេលបំពេញបេសកកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង្គការណាសាកំពុងស្វែងរកអ្នករចនាម៉ូដ ដើម្បីបង្កើតបង្គន់ ដែលអាចប្រើប្រាស់បាន នៅលើឋានព្រះចន្ទ
អង្គការណាសាកំពុងស្វែងរកអ្នករចនាម៉ូដ ដើម្បីបង្កើតបង្គន់ ដែលអាចប្រើប្រាស់បាន នៅលើឋានព្រះចន្ទ

ណាសាចង់ឲ្យមានបង្គន់ដែលអាចប្រើប្រាស់បាន សម្រាប់កម្មវិធី Artemis ដែលឡើងទៅឋានព្រះចន្ទ ដូចនេះវានឹងត្រូវដំណើរការទាំងនៅដែនទំនាញទាប និងនៅលើឋានព្រះចន្ទដែលជាទីកន្លែងមានទំនាញប្រហែល១ភាគ៦នៅលើផែនដី។ បេសកកម្មនេះនឹងរួមបញ្ចូលអវកាសយានិកស្ត្រីដំបូងគេ ដែលនឹងធ្វើដំណើរទៅកាន់ឋានព្រះចន្ទ ដូច្នេះបង្គន់នេះអាចនឹងត្រូវបានប្រើប្រាស់ ទាំងបុរសនិងស្ត្រី។

ការរចនាបង្គន់ក៏គួរតែជួយថែរក្សាទឹក និងជួយថែរក្សាបរិស្ថាននៅខាងក្នុងយាន ដែលមិនឲ្យមានទាំងក្លិននិងភាពកខ្វក់ផ្សេងៗ។ វាអាចមានលទ្ធភាពទ្រទ្រង់នាវិកនៃអវកាសយានិកពីរនាក់ ក្នុងរយៈពេល១៤ថ្ងៃ និងអនុញ្ញាតឲ្យផ្ទេរកាកសំណល់ដែលប្រមូលបានទៅកន្លែងផ្ទុក ឬសម្រាប់បោះចោលនៅខាងក្រៅយាន។

បេសកកម្មដែលនឹងបញ្ជូនអវកាសយានិក ទៅឋានព្រះចន្ទ នៅឆ្នាំ២០២៤
បេសកកម្មដែលនឹងបញ្ជូនអវកាសយានិក ទៅឋានព្រះចន្ទ នៅឆ្នាំ២០២៤

បង្គន់គួរតែមានភាពងាយស្រួលក្នុងការសម្អាតនិងថែទាំ ហើយគួរតែមានរយៈពេលវេននៃការប្រើប្រាស់ ពី៥នាទីឬតិចជាងនេះ។ វាក៏ចាំបាច់ត្រូវប្រើថាមពលតិចជាង៧០វ៉ាត់ និងត្រូវមានកម្រិតសំឡេងទាបផងដែរ។

រង្វាន់ធំចំពោះអ្នករចនាម៉ូដបង្គន់នឹងទទួលបានទឹកប្រាក់ចំនួន២០,០០០ដុល្លារ អ្នកលេខពីរទទួលបាន១០,០០០ដុល្លារ និងអ្នកទីបីទទួលបាន៥,០០០ដុល្លារ។ ថ្ងៃផុតកំណត់សម្រាប់ការរចនានឹងបញ្ចប់ នៅថ្ងៃទី១៧ ខែសីហា ហើយអ្នកឈ្នះនឹងត្រូវបានគេប្រកាស នៅខែតុលា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T