មិនប្លែកមិនហៅChompoo ទេ! ខួបកំណើតឆ្នាំនេះ លេងខ្លួនមួយចាស់ដៃ

//s5.kh1.co/dc/dcaa6a8d5bbf0ff02f980e5b7ce7a1087058bb51.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនប្លែក មិនស្អាតមិនបាច់ហៅ Chompoo ទេ! មើលមួយឈុតនេះចុះ ត្រៀមក្នុងថ្ងៃខួបកំណើត Chompoo ពិតជាស្រស់ស្អាត ទាក់ទាញខ្លាំងមិនធម្មតាទេ ។

ថៃ៖ ជាការពិតណាស់ តារាសម្ដែង Chompoo Araya សម្រាប់ការលេងម៉ូតសម្លៀកបំពាក់ អ្នកណាក៏ដឹងដែរថា នាងមិនដែលឲ្យហ្វេនៗសាំភ្នែកនោះទេ ពោលគឺនាងតែងតែលេងខ្លួនហាយសូ ប្រើរបស់ថ្លៃៗទាន់សម័យ មិនថាសម្លៀកបំពាក់បែបណា ក៏នាងអាចស្លៀកបានស្រស់ស្អាតជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប៉ុន្មានម៉ោងមុននេះ អ្នកម៉ាក់ដែលមានកូនភ្លោះពីរនាក់ រូបនេះ បានបញ្ចេញនូវរូបថតថ្មី សម្រាប់ត្រៀមអបអរក្នុងថ្ងៃខួបកំណើត ឈានចូលដល់វ័យ ៣៩ ឆ្នាំរបស់ខ្លួន ជាមួយម៉ូតសក់ខ្លីត្រឹម-ក រួមនឹងឈុតវែងពណ៌ស ទម្លាក់ស្មារ បង្អួតសម្រស់ពិតជាសាកសម ជាមួយកូនទាំងពីរ ពោរពេញដោយស្នាមញញឹម។

យ៉ាងណាមិញ ថ្ងៃនេះផ្ទាល់តែម្ដង ជាថ្ងៃខួបកំណើតរបស់ Chompoo ពិតមែន ប៉ុន្តែយើងនៅមិនទាន់ឃើញ មានការធ្វើពិធីជប់លៀងធំដុំដូចរាល់ឆ្នាំ ពីតារារូបនេះនៅឡើយទេ គឺនាងបង្ហាញត្រឹមរូបភាពខ្លះៗប៉ុណ្ណោះ តែក្នុងនោះយើងក៏ឃើញមានហ្វេនៗ ក៏ដូចជា មិត្តរួមអាជីពជាច្រើនដូចជា Aff Taksaorn Sririta Ploy Duearisara Woonsen រួមនឹងអ្នកសិល្បៈជាច្រើនទៀត បាននាំគ្នា ពោលពាក្យជូនពរជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T