មិនស្ដាប់តាមការណែនាំ! ពិធីមង្គលការមួយ បណ្ដាលឲ្យសមាជិកគ្រួសារ២នាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩ និងឆ្លងដល់ភ្ញៀវដទៃទៀត

//s5.kh1.co/56/5600d497af0847c24008f916f94b0e702bc453b5.jpg
សង្គម

 ២៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គូស្វាមីភរិយាមួយគូ រស់នៅក្នុងខេត្តមួយភាគកណ្ដាលនៃកោះចាវ៉ា បានប្រារព្ធពិធីមង្គលការ បណ្ដាលឲ្យសមាជិកគ្រួសារ២នាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩ និងឆ្លងដល់ភ្ញៀវដទៃទៀត

ឥណ្ឌូណេសុី៖ កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតឥតឈប់ឈរ រដ្ឋាភិបាលប្រទេសឥណ្ឌូណេសុី បានចាត់វិធានការយ៉ាងតឹងរុឹងដូចជា ហាមមិនឲ្យមានការជួបជុំ និងត្រូវថែរក្សាអនាម័យជាដើម ដើម្បីទប់ស្កាត់ជំងឺនេះមិនឲ្យរីករាលដាល។ ទន្ទឹមនឹងនេះដែរ ក៏នៅតែមានពលរដ្ឋមួយចំនួនតូច មិនព្រមគោរពតាមការណែនាំរបស់រដ្ឋាភិបាលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គូស្វាមីភរិយាមួយគូ រស់នៅក្នុងខេត្តមួយភាគកណ្ដាលនៃកោះចាវ៉ា បានប្រារព្ធពិធីមង្គលការ កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅថ្មីៗនេះ និងមានភ្ញៀវចូលរួមរហូតដល់ជាង៣០នាក់ ដែលជាចំនួនលើសជាងការកំណត់របស់រដ្ឋាភិបាល។

រូបតំណាង
រូបតំណាង

យោងតាមសារព័ត៌មាន The Jakarta Post បានឲ្យដឹងដែរថា នៅក្នុងលិខិតមួយ គូស្វាមីភរិយា ត្រូវបានអនុញ្ញាតឲ្យរៀបចំពិធីមង្គលការនៅផ្ទះរបស់ពួកគេ ឬវិហារអុីស្លាមក៏បាន និងអនុញ្ញាតឲ្យភ្ញៀវចូលរួមត្រឹមតែ១០នាក់ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីបញ្ចប់ពិធីមង្គលការទាំងបំពានរួចមក នៅថ្ងៃបន្ទាប់ទៀត ម្ដាយរបស់កូនកំលោះបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងឪពុកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្អូនវ័យក្មេងម្នាក់របស់កូនក្រមុំ ក៏ត្រូវបានស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ។ ចំណែកភ្ញៀវដែលបានចូលរួម ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩រហូតដល់ទៅ៥នាក់ឯណោះ បន្ទាប់ពីធ្វើតេស្ដក្នុងចំណោមនុស្ស៩នាក់ ហើយគេក៏កំពុងតាមដានអ្នកដទៃទៀតផងដែរ៕

រូបតំណាង
រូបតំណាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T