ខេត្តព្រះវិហារ ៖ សង្ឃមួយអង្គឈ្មោះលួន លឿម អាយុ៣៨ឆ្នាំ គង់នៅវត្តគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន បានចាប់ក្មេងស្រីអាយុ៦ឆ្នាំ ម្នាក់រំលោភសេពសន្ថវៈនៅលើកុដិ កាលពីថ្ងៃទី១៧ មេសា ២០១៣ ។

លោកវរសេនីយ៍ ឡាញ ស៊ីវឡេង អធិការប៉ូលិសស្រុកគូលែន បានឱ្យដឹងថា តាមចម្លើយសារភាព របស់សង្ឃកំហូចឈ្មោះលួន លឿម បានឱ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ មេសា ខណៈប្រជាពលរដ្ឋកំពុងកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុង វត្តគូលែនជើង សង្ឃរូបនោះបានហៅក្មេងស្រីរងគ្រោះឱ្យ ឡើងទៅលើកុដិ ហើយក៏យកទឹកក្រូចចាក់ឱ្យផឹក ។ បន្ទាប់មកសង្ឃកំហូចក៏បានយកទូរស័ព្ទ ដៃបើករឿងតុក្កតាឱ្យក្មេងស្រីរងគ្រោះមើល និងបានយកខ្នើយឱ្យក្រាបមើលរឿងតុក្កតា។ ក្រោយមកសង្ឃកំហូចនោះក៏ស្រាតស្បង់ចេញរួច ឱបក្មេងស្រីរងគ្រោះពីក្រោយ និងយកលិង្គដាក់បញ្ចូលប្រដាប់ភេទ ប៉ុន្តែដោយសារក្មេងស្រីរងគ្រោះនោះនៅតូចក៏បានស្រែក ហើយខាំដៃសង្ឃកំហូចយំរត់ចុះពីលើកុដិ ទៅប្រាប់ម្តាយអំពីហេតុការណ៍ដែលបានកើតឡើង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]