ផលិតកម្ម YG រងការរិះគន់ខ្លាំងថា ខ្វះការគោរពចំពោះអាទិទេព សាសនាហិណ្ឌូ បន្ទាប់ពីធ្វើរឿងនេះ!

//s5.kh1.co/e9/e937905cb35dad23467a9f8313acfa6ae57363f9.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

រឿងរ៉ាវចម្រូងចម្រាសថ្មីមួយ បានផ្ទុះឡើងក្នុងបណ្ដាញអ៊ីនធើណែត ពិសេសក្នុងចំណោមហ្វេនៗ Kpop ខណៈដែលអ្នកគាំទ្រភ្នែកមុត បានកត់សម្គាល់ឃើញថា មានការប្រើប្រាស់ រូបសំណាកអាទិទេព ជាទីគោរពរបស់សាសនាហិណ្ឌូ នៅក្នុង MV ថ្មីរបស់ BLACKPINK។

កូរ៉េខាងត្បូង ៖ ក្រុមចម្រៀង Kpop ដ៏ល្បីប្រចាំផលិតកម្ម YG គឺ BLACKPINK ថ្មីៗនេះទើបតែបានបំបែក ឯតទគ្គកម្ម Youtube ក្លាយជាម្ចាស់វីដេអូចម្រៀង premiere ដែលមានអ្នកចូលមើលច្រើនបំផុត លើសពីការរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាអ្វីដែលធ្វើឲ្យបណ្ដាក្រុមអ្នកគាំទ្រ បង្ហាញអារម្មណ៍រីករាយ និងអបអរសាទរ ចំពោះសមិទ្ធិផលនេះ។

ទោះបីជាយ៉ាងនេះក្ដី វីដេអូចម្រៀងមួយនេះ ត្រូវបានក្រុមអ្នកលេងបណ្ដាញអ៊ីនធើណែត រិះគន់យ៉ាងចាស់ដៃផងដែរ ក្រោយពីពួកគេបានកត់សម្គាល់ឃើញថា មានការប្រើប្រាស់ រូបសំណាកអាទិទេព ជាទីគោរពរបស់សាសនាហិណ្ឌូ ធ្វើជា Background ក្នុងវីដេអូ ដែលធ្វើឲ្យក្រុមអ្នកកាន់សាសនានេះ ​ជាពិសេសជនជាតិឥណ្ឌា គិតថាជាទង្វើខ្វះការគោរពមួយ ចំពោះសាសនារបស់ពួកគេជាខ្លាំង។

នេះបើតាមការបង្ហោះសារ របស់ពួកគេនៅលើបណ្ដាញ Twitter បានឲ្យដឹងថា ពួកគេបានធ្វើការរាយការ ទៅកាន់ផលិតកម្ម YG អំពីរឿងនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យ រឿងរ៉ាវនេះ កាន់តែក្ដៅគគុក ក្នុងបណ្ដាញអ៊ីនធើណែត គឺព្រោះតែមានហ្វេនៗជាច្រើន បានប្រើពាក្យសម្ដីមើលងាយរូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូនេះ ដើម្បីការពារ Idol របស់ខ្លួន ពីការរិះគន់ទៅវិញ។

អ្នកគាំទ្រមួយចំនួន មិនបានខឹងសម្បារ នឹងផលិតកម្ម YG ឡើយ។ ផ្ទុយទៅវិញ ពួកគេបានស្នើសុំឲ្យ អ្នកគាំទ្រ Kpop ដទៃទៀត ផ្ញើសារទៅកាន់ផលិតកម្ម YG ដើម្បីពន្យល់ពីរឿងនេះ ចៀសវាងការជះឥទ្ធិពលមិនល្អ ដល់ Idol ពួកគេ ដែលជាម្ចាស់បទ។

ខណៈដែលអ្នកគាំទ្រភាគច្រើន បានសម្រេចចិត្តផ្ញើសារ ទៅកាន់ភ្នាក់ងារផលិតកម្ម YG ប៉ុន្តែអ្នកគាំទ្រមួយចំនួនទៀត បែរជាបន្តធ្វើឲ្យ សង្គ្រាមពាក្យសម្ដីនេះ កាន់តែផ្ទុះឡើងខ្លាំង ដោយសារតែពួកគេ បន្តមើលងាយថា រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូនេះ មិនល្បីល្បាញស្មើនឹង Idol របស់ពួកគេឡើយ។

ទាំងនេះជារូបភាពមួយចំនួន បង្ហាញពីភាពចម្រូងចម្រាស់ និងសង្គ្រាមពាក្យសម្ដី រវាងហ្វេនៗ BLACKPINK មួយចំនួន ជាមួយនឹងក្រុមអ្នកគោរពសាសនាហិណ្ឌូ៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះភាពចម្រូងចម្រាស់នេះ?

ទស្សនារូបភាពខាងក្រោម ៖

 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ នៅក្នុង MV
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ នៅក្នុង MV
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ
 រូបសំណាក អាទិទេពជាទីគោរពរបស់ សាសនាហិណ្ឌូ
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
មតិពីហ្វេន
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T