ទើបតែទិញរថយន្ដតម្លៃរាប់សែនដុល្លារបាន២០នាទីសោះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យខ្ទេចមួយរំពេច

//s5.kh1.co/49/49d473261bbc6fce423f56deba00488efb17f526.jpg
សង្គម

 ២៨-មិថុនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

រថយន្ដមួយគ្រឿង ប្រភេទ Lamboghini ស៊េរីថ្មី ដែលមានតម្លៃ២០០,០០០ផោន (ប្រមាណ២៥០,០០០ដុល្លារអាមេរិក) ត្រូវបានខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើកបរចេញពីកន្លែងដាក់តាំងបង្ហាញលក់ បានត្រឹមតែ២០នាទីប៉ុណ្ណោះ។

អង់គ្លេស៖ រថយន្ដមួយគ្រឿង ប្រភេទ Lamboghini ស៊េរីថ្មីសន្លាង ដែលមានតម្លៃ២០០,០០០ផោន (ប្រមាណ២៥០,០០០ដុល្លារអាមេរិក) ត្រូវបានខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើកបរចេញពីកន្លែងដាក់តាំងបង្ហាញលក់ បានត្រឹមតែ២០នាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធទី២៤ ខែមិថុនា នាវេលាម៉ោងប្រហែល១:០០នាទីរសៀល នៅតំបន់ Walkfield។ ចំពោះដើមហេតុ គឺបណ្ដាលមកពីរថយន្ដ Lamboghini បានបាត់បង់ការគ្រប់គ្រង និងបញ្ឈប់ម៉ាសុីនភ្លាមៗលើផ្លូវ ដែលធ្វើឲ្យរថយន្ដមួយគ្រឿងទៀត ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយមួយទំហឹងតែម្ដង។

យ៉ាងណាមិញ ម្ចាស់រថយន្ដដ៏មានតម្លៃ Lamboghini មិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណឡើយ។ ចំណែកឯម្ចាស់រថយន្ដ ដែលបើកបុកពីក្រោយវិញ បានរងរបួសត្រង់ក្បាល តែប៉ូលិសជឿជាក់ថា នឹងមិនធ្ងន់ធ្ងរទេ ហើយក៏គ្មានកំហុសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដ Lamboghini ដែលខូចខាត
រថយន្ដ Lamboghini ដែលខូចខាត
រថយន្ដ Lamboghini ដែលខូចខាត
រថយន្ដ Lamboghini ដែលខូចខាត
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T