ក្រោយមានអ្នកនិយាយថា លាក់រឿងកែសម្ផស្ស ស្រាប់តែ ឈីន រតនៈ ចេញមកបែបនេះ (មានវីដេអូ)

//s5.kh1.co/f7/f763da89e05e7ff0af51c6bdf2c23009ff4bdede.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កញ្ញា ឈីន រតនៈ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាច្រើន ដោយសារតែនាង ទើបតែបានវះកាត់កែសម្ផស្ស ស្អាតប្លែកពីមុនឆ្ងាយ តែក្នុងនោះ ក៏មានហ្វេនៗមួយចំនួន មិនពេញចិត្តដែរ ដោយបាននិយាយមកកាន់នាងយ៉ាងចំៗទៀតផង។

ភ្នំពេញ៖ មួយរយៈនេះ តារាចម្រៀង ឈីន រតនៈ បានធ្វើឲ្យហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល ចំពោះការបង្ហាញទម្រង់មុខប្លែក ស្អាតពីមុនឆ្ងាយ ដោយគេសង្កេតឃើញថា ច្រមុះរបស់នាងហាក់ស្រួច ជាងមុន ចង្ការក៏មានរាងតូច រីឯមុខមាត់វីញបរែជាមានរាងដូចអក្សរ V តែម្ដង ដែលមើលទៅពិតជាស្រស់ស្អាត ប្លែកខ្លាំង មើលសឹងមិនចង់ស្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយពេលដែល កែកុនមុខមាត់ប្រែជាស្អាតបែបនេះហើយ ក៏មានមតិមួយចំនួនពីហ្វេនៗ បានលាន់មាត់សរសើរ ជាច្រើនហូរ ប៉ុន្តែក្នុងនោះ ក៏មានហ្វេនម្នាក់ទៀតបានបញ្ចេញយោបល់ថាឲ្យ តារាស្រីរូបនេះ ចំៗថា៖

ហេតុអ្វីបានជាមិនទទួលស្គាល់ថាកែសម្ផស្ស បើយើងមិនបានកែ គេនៅតែមើលស្គាល់

ខមិនអ្នកគាំទ្រ 

ក្រោយបានឃើញការខមិនពីអ្នកគាំទ្របែបនេះហើយ កញ្ញា ឈីន រតនៈ ក៏បានចេញមកបកស្រាយដោយទឹកមុខញញឹម និងគ្មានការប្រតិកម្ម ចំពោះមតិដែលបានខមិនមកកាន់នាង​បែបនេះឡើយ ដោយ នាងបាន បកស្រាយបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួនមិនដែលលាក់បាំង រឿងខ្លួនធ្លាប់កែសម្ផស្សពីមុនឡើយ ពោល គឺនាងតែងតែ បង្ហាញប្រាប់ដល់អ្នកគាំទ្រជារើយៗមិនដែលខាន ម្ដងណាទេ នេះបើយោងតាមវីដេអូ ដែល តារាចម្រៀងរូបនេះ បានបកស្រាយនៅក្នុងវីដេអូ Tik Tok ផ្ទាល់ខ្លួនរបស់នាងតែម្ដង។

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T