អង់គ្លេស៖ ការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសនឹងត្រូវបានបន្ធូរបន្ថយនៅក្នុងពេលឆាប់ៗនេះ

//s5.kh1.co/a8/a85cdb9802daf6164ee1d146b3bc04984d2fa6f1.jpg
សង្គម

 ២៩-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រដ្ឋមន្រ្តីបាននិយាយថាការរឹតបន្តឹងលើការធ្វើដំណើរក្រៅប្រទេសនឹងត្រូវបានបន្ធូរបន្ថយនៅពេលឆាប់ៗបំផុត។

អង់គ្លេស៖ រដ្ឋមន្រ្តីបាននិយាយថា ការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសនឹងត្រូវបានបន្ធូរបន្ថយនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ៦ ខែកក្កដាទៅ។ អ្នកឈប់សម្រាកត្រូវបានគេរំពឹងថា នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបណាមួយដោយមិនចាំបាច់ចំណាយពេល ១៤ ថ្ងៃក្នុងការដាក់ដាច់ដោយឡែកនៅពេលពួកគេត្រលប់មកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកធ្វើដំណើរនៅប្រលានយន្តហោះ
អ្នកធ្វើដំណើរនៅប្រលានយន្តហោះ

ប្រទេសទាំងនេះរាប់បញ្ចូលទាំង អេស្ប៉ាញ បារាំង ក្រិក អ៊ីតាលី ហូឡង់ ហ្វាំងឡង់ បែលហ្ស៊ិក ទួរគី អាល្លឺម៉ង់ និងន័រវែស លើកលែងតែ ព័រទុយហ្កាល់ និងស៊ុយអែតទេ។ បញ្ជីពេញលេញនៃការធ្វើដំណើររវាងចក្រភពអង់គ្លេសនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថាច្បាប់ថ្មីនេះនឹងផ្តល់ឱ្យប្រជាជននូវ “ឱកាសសម្រាប់ថ្ងៃឈប់សម្រាករដូវក្តៅនៅបរទេស” ទន្ទឹមនឹងនេះក៏ជំរុញសេដ្ឋកិច្ចអង់គ្លេសផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថាការបន្ធូរបន្ថយអាស្រ័យលើកម្រិតហានិភ័យដែលនៅទាប។

អ្នកទេសចរណ៍នៅអឺរ៉ុប
អ្នកទេសចរណ៍នៅអឺរ៉ុប

យ៉ាងណាមិញ ព័រទុយហ្កាល់ និងស៊ុយអែតមានការកើនឡើងនូវចំនួនករណីថ្មីនៅក្នុង និងជុំវិញទីក្រុងពេលថ្មីៗនេះ ព្រោះអត្រាឆ្លងមានខ្ពស់ជាងនៅចក្រភពអង់គ្លេស។ អ្នកដំណើរអង់គ្លេសនឹងនៅតែត្រូវប្រគល់អាស័យដ្ឋានដែលពួកគេគ្រោងនឹងស្នាក់នៅពេលពួកគេត្រឡប់មកពីបរទេស មិនថាពួកគេត្រឡប់មកពីប្រទេសណាទេ។ ហើយពួកគេក៏នឹងត្រូវបានតម្រូវដោយច្បាប់ឱ្យពាក់ម៉ាស់នៅលើយន្តហោះនិងសាឡាងផងដែរ៕

អ្នកធ្វើដំណើរនៅប្រលានយន្តហោះ
អ្នកធ្វើដំណើរនៅប្រលានយន្តហោះ

ប្រភពBBC

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T