មីយ៉ាន់ម៉ា៖ អាជ្ញាធរអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួនបើកដំណើរការឡើងវិញនៅ Mandalay

//s5.kh1.co/fc/fc69f6509534a6c61773ab7db5f473b0fe1f9809.jpg
សង្គម

 ២៩-មិថុនា-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសណ្ឋាគារនិងទេសចរណ៍បាននិយាយថាសណ្ឋាគារសរុបចំនួន ២៧៤ នៅ Mandalay ត្រូវបានអនុញ្ញាត ឱ្យចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេឡើងវិញ

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសណ្ឋាគារនៅ Mandalay មួយចំនួនដែលបានបិទ ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-១៩ ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃខែមីនានោះ បានបើកដំណើរការវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសណ្ឋាគារ និងទេសចរណ៍បាននិយាយថា សណ្ឋាគារសរុបចំនួន ២៧៤ ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេឡើងវិញ។


សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay

“សណ្ឋាគារធំៗមួយចំនួនមិនទាន់បើកដំណើរការឡើងវិញទេ ប៉ុន្តែមិនមែនដោយសារការផ្ទុះឡើងនៃជំងឺ COVID-១៩ ទេ។ សម្រាប់សណ្ឋាគារធំៗ ពួកគេត្រូវពិចារណាលើការចំណាយទូទៅដូចជា៖ វិក្កយបត្រអគ្គិសនីនិងប្រាក់ខែបុគ្គលិកជាដើម។ ដូច្នេះអាជីវកម្មទាំងនោះត្រូវបានគេរំពឹងថា នឹងបើកដំណើរការឡើងវិញនៅខែតុលានៅពេលដែលមានភ្ញៀវទេសចរកាន់តែច្រើន”។

សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay

លោក U Min Naing មានប្រសាសន៍ថា ការចូលមករបស់ភ្ញៀវទេសចរបរទេសក៏ដូចជា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនចូលក្នុងប្រទេសកំពុងស្ថិតក្នុងការព្យួរនៅឡើយ ពួកគេទទួលបានចំនួនភ្ញៀវទាបបំផុត។

លោកបន្តថា៖ «នៅមានភ្ញៀវខ្លះមកដល់សណ្ឋាគារទាំងនេះសម្រាប់ដំណើរកម្សាន្តសំខាន់ ប៉ុន្តែមិន មែនគ្រប់សណ្ឋាគារទាំងអស់សុទ្ធតែមានភ្ញៀវទេ ព្រោះតែមានបន្ទប់ច្រើន។ លើសពីនេះទៅទៀត វាមិនមែនជារដូវទេសចរណ៍ទេ ដូច្នេះសណ្ឋាគារភាគច្រើននឹងវិលត្រឡប់មករកស៊ីធម្មតាវិញនៅខែតុលាឆ្នាំនេះ”។

លោកបានបន្ថែមថា សណ្ឋាគារមួយចំនួននៅក្នុងតំបន់បានបញ្ចុះអត្រាបន្ទប់របស់ពួកគេ អំឡុងពេលការផ្ទុះឡើងនៃជំងឺ COVID-១៩  ។

មានសណ្ឋាគារ ម៉ូតែល និងផ្ទះសំណាក់ប្រមាណ ៣០០ កន្លែងដែលមានប្រហែល ១៥,០០០ បន្ទប់នៅតំបន់ Mandalay ៕

សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay
សណ្ឋាគារនៅតំបន់ Mandalay

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T