សិលាចារឹក ដែលបានចារកាលពីជាង១ពាន់ឆ្នាំមុន ត្រូវគេប្រទះឃើញនៅការដ្ឋានជុសជុលប្រសាទទន្លេស្ងួត

//s5.kh1.co/1c/1c2ca23aeaf1bf5d4d55c3e8f82ab7e27b95f029.jpg
សង្គម

 ២៧-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សិលាចារឹកមួយផ្ទាំង ដែលបានចារកាលពីជាង១ពាន់ឆ្នាំមុន ត្រូវគេប្រទះឃើញនៅការដ្ឋានជុសជុលប្រសាទទន្លេស្ងួត

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួត ក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមការងារកំពុងលើកសិលាចារឹកដាក់ឡាន ដើម្បីយកទៅក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទ
ក្រុមការងារកំពុងលើកសិលាចារឹកដាក់ឡាន ដើម្បីយកទៅក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទ

តាមការបញ្ជាក់របស់លោក អុឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះអាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។

អ្នកជំនាញ
អ្នកជំនាញ

លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយទេ ហើយផ្ទាំងសិលាចារឹកបានសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ យើងអាចស្មានបានថា សិលាចារឹកនេះ ប្រហែលចារនៅចុងស.វ.ទី១១ ដល់ដើមស.វ.ទី១២

សិលាចារឹក
សិលាចារឹក

ទន្ទឹមនឹងនេះដែរ លោក សុខរិទ្ធី បញ្ជាក់ថា នៅពេលនេះយើងមិនទាន់ដឹងខ្លឹមសារនៅក្នុងសិលាចារឹកនេះទេ  គឺត្រូវការពេលវេលាដើម្បីឱ្យអ្នកជំនាញប្រែសម្រួលពីភាសាសំស្ក្រឹត ដើម្បីស្វែងយល់ពីរឿងរ៉ាវផ្សេងៗ និងកាលបរិច្ឆទនៃអក្សរចារឹកមួយផ្ទាំងនេះ។ តែវាបានផ្តល់ព័ត៌មានសំខាន់មួយឱ្យយើងដឹងអំពីប្រវត្តិនៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្តុតាងបុរាណវិទ្យាដែលបង្ហាញអំពីការតាំងទីមនុស្សសម័យអង្គរនៅក្នុងតំបន់នេះ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៨ គ.ស.)៕

យ៉ាងណាមិញ សិលាចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ផងដែរ។  

សូមទស្សនារូបភាពបន្ថែម៖

សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
សិលាចារឹក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T