មើលបានហាមក្រាស់! Cillian Murphy វ័យ៥០ស្អែកៗហើយ តែកុំមើលមុខ កម្លោះល្មមៗសុំចាញ់

//s5.kh1.co/f6/f6f27b5a1feb9f5e5344ee7fea09efc1bbdfc335.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Cillian Murphy មានអាយុដល់ទៅ ៤៤ឆ្នាំក៏ដោយ ប៉ុន្តែសម្រស់លោកវិញគឺថានៅតែស្រស់ស្អាតនិង សង្ហារដដែលធ្វើ់ឲ្យស្រីជាច្រើនបានធ្លាក់ក្នុងអន្លង់ស្នេហ៍ស្ទើរតែងើបលែងរួច

បរទេស៖ Cillian Murphy ជាតារាសម្តែងដ៏ល្បីឈ្មោះ របស់ប្រទេសអុីរីស ដែលទទួលបានភាពល្បីយ៉ាងខ្លាំងជុំវិញពិភពលោក ដោយសារទេពកោសល្យនៃការសម្តែងភាពយន្តតែម្តង ដោយកេរ្ត៍ិឈ្មោះលោកបានផ្ទុះខ្លាំងក្រោយពេលដែលលោកបានចូលរួមសម្តែងភាពយន្ត «Peaky Blinders» តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពជោគជ័យទៅលើវិស័យឧស្សាហកម្មភាពយន្តនេះហើយ រូបលោក ក៏អំណោយផលរូបសម្បត្តិនិង សម្រស់ពីធម្មជាតិតែម្តងផងដែរ ទោះបីអាយុលោករាងក្រាស់បន្តិចក៏ដោយចុះ។

ដោយឡែក ទោះបីជាបច្ចុប្បន្ននេះ តារាប្រុសរូបនេះ មានអាយុដល់ទៅ ៤៤ឆ្នាំក៏ដោយ ប៉ុន្តែសម្រស់លោកវិញគឺថានៅតែស្រស់ដដែល ដោយមុខគាត់នៅមានលក្ខណៈស្លីម សាច់មុខនៅតែតឹងណែន ថែមទាំងមានកែវភ្នែកពណ៍ខៀវទៀតផង ជាពិសេសនោះរាងរបស់គាត់នៅតែសង្ហា ដោយមានសាច់ដុំហាប់ណែនដដែល ក្មេងៗអីល្មម សុំចុះចាញ់តែម្តង។

ក្រោយពីបានឃើញ រូបរាង និងសម្រស់ តារាសម្តែងរូបនេះ ធ្វើឲ្យស្រីជាច្រើននាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ មិនតិចនោះទេ ដោយទោះបីជាដឹងថា គាត់មានប្រពន្ធរួចទៅហើយក្តី ដោយមិនខ្លាចឡើងដើមរការដែកសោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Cillian Murphy
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T