កាន់តែច្រើនហើយ! ថ្ងៃនេះឥណ្ឌារកឃើញមនុស្ស ជិត២ម៉ឺននាក់ឆ្លងជំងឺកូវីដ១៩

//s5.kh1.co/a5/a540da2827fa8b92f4ac46cce470c2808c4aed2a.jpg
សង្គម

 ២៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មន្ទីរជាច្រើននៅទីក្រុងធំៗក្នុងប្រទេសឥណ្ឌា កំពុងខ្វះខាតកន្លែងដាក់អ្នកជំងឺ ខណៈករណីឆ្លងថ្មីចេះតែបន្តកើនឡើងខ្លាំង

ញូដេលី៖ ទីភ្នាក់ងារសារព័ត៌មាន ​​រ៉យទ័រ បានរាយការណ៍ថា ត្រឹមរយៈពេល២៤ម៉ោង ​ប្រទេសឥណ្ឌាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ​១៧,០០០នាក់ ដែលធ្វើឱ្យតួលេខអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសនេះ បានកើនឡើងរហូតដល់ទៅ ៥០៩,៤៤៦នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាជនឥណ្ឌា ត្រូវបាត់បង់ការងារ ខណៈពេលរដ្ឋាភិបាលឥណ្ឌា ប្រកាសបិទដំណើរការក្នុងប្រទេស
ប្រជាជនឥណ្ឌា ត្រូវបាត់បង់ការងារ ខណៈពេលរដ្ឋាភិបាលឥណ្ឌា ប្រកាសបិទដំណើរការក្នុងប្រទេស

បច្ចុប្បន្ន​នេះ ឥណ្ឌាគឺជាប្រទេស​ស្ថិតនៅលំដាប់ទីបួន ​​ក្នុងចំណោមប្រទេសដែលរងគ្រោះដោយជំងឺកូវីដ១៩ ខ្លាំងបំផុតនៅលើពិភពលោក ​ដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ី។ ហើយទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការតឹងរ៉ឹងឱ្យបានទាន់ពេលវេលាទេនោះ ចំនួនអ្នកឆ្លង​ជំងឺ​​ក្នុងប្រទេសឥណ្ឌា អាចនឹងបន្តកើនឡើងរហូតដល់ជិត១លាននាក់ ​នៅត្រឹមថ្ងៃទី ១៥ ខែកក្កដា ខាងមុខ។

បុគ្គលិកសុខាភិបាលឥណ្ឌា
បុគ្គលិកសុខាភិបាលឥណ្ឌា

គួរ​ឱ្យដឹងផងដែរថា ​គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានស្លាប់ដោយជំងឺកូវីដ១៩ សរុប ១៥,៦៨៩នាក់ និងអ្នកជាសះស្បើយ ២៩៥,៩១៧នាក់។ ប៉ុន្តែបើទោះករណីឆ្លងជំងឺដ៏កាចសាហាវក្នុងប្រទេសឥណ្ឌា នៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​ប្រទេសនេះ ​ត្រូវសម្រេចប្រកាសបន្ធូរបន្ថយ​វិធានការបិទទ្វារប្រទេស​​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏ធំធេងទៅលើសេដ្ឋកិច្ច និងប្រជាជនក្រីក្រ ដែលរស់​ចិញ្ចឹម​ជីវិត ដោយពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ៕

មន្ទីរជាច្រើននៅទីក្រុងធំៗក្នុងប្រទេសឥណ្ឌា បានរៀបចំមន្ទីរពេទ្យបណ្តុះអាសន្នសំរាប់អ្នកជំងឺ ខណៈករណីឆ្លងថ្មីកើនឡើងខ្លាំង
មន្ទីរជាច្រើននៅទីក្រុងធំៗក្នុងប្រទេសឥណ្ឌា បានរៀបចំមន្ទីរពេទ្យបណ្តុះអាសន្នសំរាប់អ្នកជំងឺ ខណៈករណីឆ្លងថ្មីកើនឡើងខ្លាំង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T