ការពិត ស្រីស្អាត ស៊ីន យូប៊ីន ជាម្ចាស់ប្រេ៊នតែគុជលំដាប់ Premium Fire Tiger​ សោះ!

//s5.kh1.co/c7/c79d7281dbd129f32fb7d5c7da3339430a110eb8.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធ្លាប់តែមានឈ្មោះល្បី និងទទួលបានប្រជាប្រិយភាពខ្លាំងណាស់ តាមបណ្ដាប្រទេសនានាជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប តាមរយៈការពង្រីកសាខា​ ទៅតាមប្រទេសទាំងនោះ ពេលនេះប្រេ៊នតែគុជលំដាប់ ​Premium Fire Tiger បានឈានជើងចូលមកដល់ប្រទេសកម្ពុជាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយតែគុជ ដ៏ល្បី និងមានរសជាតិឆ្ងាញ់ Fire Tiger ក៏បានបើកដំណើរការសាកល្បងជាផ្លូវការ កាលពី ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅផ្សារទំនើប ណូរ៉ូម៉ល ជាន់ទី២ ដោយមានការចូលរួមពី អ្នកសារព័ត៌មាន និងអតិថិជនជាច្រើនកុះករ​ សម្រាប់កម្មវិធីដ៏ពិសេសនេះ ហើយកាន់តែភ្ញាក់ផ្អើល ​កញ្ញា  ស៊ីន ​យូប៊ីន បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រកាសជាផ្លូវការថាកញ្ញា ​គឺជាម្ចាស់ប្រេ៊នតែគុជ ​Fire Tiger  នៅក្នុងប្រទេសកម្ពុជា។

បើកដំណើរការសាកល្បងជាផ្លូវការ  Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ  Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ  Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ Fire Tiger
ស៊ីន ​យូប៊ីន
ស៊ីន ​យូប៊ីន
ស៊ីន ​យូប៊ីន
ស៊ីន ​យូប៊ីន

ចំពោះការនាំយកប្រេ៊នតែគុជ​​ដ៏ពិសេសនេះ ​គឺដោយសារតែកញ្ញា ស៊ីន យូប៊ីន ចូលចិត្តរសជាតិតែគុជមួយនេះតែម្តង  ពិសេសតែគុជនេះមានលក្ខណៈពិសេស ​ជាប្រេ៊នលំដាប់ Premium ដោយសារតែវត្ថុធាតុដើម និងគ្រឿងផ្សំសុទ្ធតែមានការពិនិត្យ និងជ្រើសរើសត្រឹមត្រូវតាមស្តង់ដា ​ឯរបៀបធ្វើ ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុទ្ធសឹងតែអនុវត្តតាមរូបមន្តដើមពិតៗ ​ដើម្បីធានាគុណភាពនៃភេសជ្ជៈ ដែលជាហេតុធ្វើឱ្យតែគុជមួយកែវៗ សុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសពេញលក្ខណៈដូចរសជាតិដើមទាំងស្រុង។

បើកដំណើរការសាកល្បងជាផ្លូវការ  Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ  Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ  Fire Tiger
បើកដំណើរការសាកល្បងជាផ្លូវការ Fire Tiger

ដូច្នេះ ​ចង់ភ្លក់ តែគុជ កម្រិត Premium ហើយរសជាតិវិញឆ្ងាញ់ពិសេសនោះ ​កុំភ្លេចឱ្យសោះ Fire Tiger  បើកលក់ជាផ្លូវការហើយ ដោយមានទីតាំងនៅផ្សារទំនើប ជីបម៉ុងណូរ៉ូម៉លម៉ល ជាន់ទី២ ជាមួយនឹងសេវាកម្មល្អ  និងតម្លៃសមរម្យ៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T