តើប្រិយមិត្តធ្លាប់ដែលនឹកស្រមៃ ចង់បានផ្ទះមួយ ដែលមានទីតាំង នៅចំកណ្តាលទន្លេ ដែរទេ? យ៉ាងណាក៏ដោយ ពិតជាមានមែន ដោយផ្ទះមួយនេះ ត្រូវបានសាងសង់ នៅកណ្តាលទន្លេ មួយកន្លែង ដែលមើលទៅពិតជាអស្ចារ្យណាស់ ជាមួយនឹងទេសភាព យ៉ាងស្រស់ស្អាត នៅជុំវិញទីនោះ។

ផ្ទះតូចនេះ គេបានសាងសង់វា នៅលើផ្ទាំងថ្មធំមួយ នៅចំកណ្តាលទន្លេ Drina ជិតក្រុង Bajina Basta ប្រទេសស៊ែប។ ផ្ទះនេះ បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើន បន្ទាប់រូបថត របស់អ្នកថតរូប ជនជាតិ ហុងគ្រី ម្នាក់ ដែលគាត់ បានថតកាលពីឆ្នាំមុន ត្រូវបាន National Geographic បង្ហោះចូលទៅក្នុង អ៊ិនធើណេត រួចមក។ គួរបញ្ជាក់ដែរថា ផ្ទះនេះត្រូវបានសាង់សង់យូរណាស់មកហើយ ហើយបើតាមការប្រាប់ឲ្យដឹងពីម្ចាស់ផ្ទះ គឺសាង់សង់នៅក្នុងឆ្នាំ ១៩៦៨ ដោយមានការ ជួយពីមិត្តភក្តិរបស់គាត់ ព្រោះ វាមិនងាយស្រួលក្នុងការសង់នោះទេ។

សូមទស្សនារូបភាព និង វីឌីអូខាងក្រោម៖









តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]