ហួសចិត្ត ពេលដឹងលេខចង្កេះ តារាល្បីៗទាំងនេះ តូចខ្លាំងស្ទើរមិនគួរឲ្យជឿ

//s5.kh1.co/f6/f63c0f563d9868d83def738cc424df5737ab4cdd.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថា​រូប​សម្រស់​និង​កេរ្តិ៍​ឈ្មោះ​ទៅ​លិច​ធ្លោទៅ​ហើយ តែ​សូម្បី​តែ​រូប​រាង​ក៏​អាច​រក្សា​បាន​ឲ្យ​នៅ​តែ​តូច​ច្រលឹង​ដដែល​ៗ​ទោះប្បី​មាន​កូន​ទៅ​ហើយ​ក៏​ដោយ​ ពិតជា​សម​នឹង​ឈ្មោះ​ជា​កំពូល​តារាសម្តែង​ស្រីមែន។

ចិន៖ មនុស្សស្រី​គ្រប់​រូប ​តែងប្រាថ្នា​ចង់​បាន រាងកាយ​​ស្រឡូន មាន​ចង្កេះ​តូ​ច​ ជាស្តង់​ដារ​របស់​មនុស្ស​ស្រីគ្រប់​គ្នា​ ​​ ​ជា​ពិសេសនោះគឺ ​​សម្រាប់​តារាសម្តែង​និង ​តារាបង្ហាញ​ម៉ូត​ស្រីៗ គ្រប់​រូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រោះ​ថា​រាង​កាយ​គឺជា ​ផ្នែកមួយ​ដ៏សំខាន់​និង​ ទាក់​ទាញ​ខ្លាំង​បំផុត ​របស់​មនុស្ស​ស្រី។ មនុស្ស​ស្រី​ស្ទើតែ​គ្រប់​គ្នា​ តែង​តែ​ប្រាថ្នាចង់​បាន ​​រូប​រាង​ដែល​ស្រឡូន ចង្កេះ​តូច​ត្រគៀកធំ ព្រោះ​ថា​នៅ​ពេល​ដែល ​គ្រង​សម្លៀកបំពាក់អ្វី​​ទៅ គឺចង់​ឲ្យសាកសម និង​​​ស្រស់​ស្អាតជាងគេ​។

តែ​បើទោះបីវា​ស្ថិត​ក្នុ​ង ក្តី​ប្រាថ្នា​របស់​មនុស្ស​ស្រីគ្រប់​រូបក៏​ពិត​មែន ​តែ​ក៏មិន​ប្រាកដ​ថា​ មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​អាច ​ទទួល​បាន​នៅ​រាង​កាយ​និង ​ទំហំ​ចង្កេះ​ដ៏តូចច្រលឹង​បែបនេះ​ ទាំងអស់​នោះទេ។ ព្រោះ​វា​ត្រូវ​ការទាម​ទារ ​ឲ្យ​មានការ​អត់​ធ្មត់​ ​ហាត់​ប្រាណ​ជាប្រចាំ មាន​របបអាហារ​ត្រឹម​ត្រូវ មិន​មែន​ឃ្លាន​តាម​ការ​ចង់​នោះទេ។

ជា​ឧទាហរណ៍ស្រាប់ តារាសម្តែង​ស្រី​ របស់​ប្រទេសចិន​ទាំងនេះ ​គឺ​សុទ្ធ​តែ​អាច​រក្សានៅ​ទំហំចង្កេះ ​ដ៏​តូច​របស់​ពួកគេ​បាន ​បើ​ទោះបី​អ្នក​ខ្លះ​ មាន​កូន​ហើយក៏ពិត​មែន ​តែ​ពួកគេនៅ​តែ​អាច​រក្សា​ចង្កេះ ​ដ៏តូច​របស់​ពួកគេ បាន​ស្ទើតែមិនគួរ​ឲ្យជឿ។

ចង់​ដឹង​ថា​មាន តារាស្រីរូបណា​ខ្លះ​នោះ ​សូម​ទស្សនា​ទាំងអស់​គ្នា៖  

១. Zhao Liying (ទំហំចង្កេះ​៥២ សង់​ទីម៉ែត្រ)

Zhao Liying 
Zhao Liying 

២. Yang Mi (ទំហំចង្កេះ​៥៩ សង់​ទីម៉ែត្រ)

Yang Mi 
Yang Mi 

៣. Angelababy (ទំហំចង្កេះ​៥៤ សង់​ទីម៉ែត្រ)

Angelababy
Angelababy

៤. Dilraba Dilmurat (ទំហំចង្កេះ​៦៣ សង់​ទីម៉ែត្រ)

Dilraba Dilmurat
Dilraba Dilmurat

៥. Zheng Shuang (ទំហំចង្កេះ​៥៤ សង់​ទីម៉ែត្រ)

Zheng Shuang
Zheng Shuang
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T