ស្រ្ដីជនជាតិអាមេរិកម្នាក់ បានកាត់ប្រដាប់ភេទប្ដីរបស់ខ្លួន ព្រោះមិនចង់ឲ្យប្ដីរបស់នាងធ្វើបាបចិត្តនាងតទៅទៀត ក្នុងការទៅរកស្រីផ្សេងខាងក្រៅ និងអំពើហិង្សាលើផ្លូវភេទ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្ដីជនល្មើលឈ្មោះ Catherine Kieu Backer អាយុ៥០ឆ្នាំ បានត្រៀមឧបករណ៍ថតសម្លេង ដើម្បីចាំចាប់កំហុសប្ដីរបស់គាត់ លួចមានស្រីនៅខាងក្រៅ ក៏ប៉ុន្ដែមិនបានសំរេច។ ដោយសារតែគ្មានភស្តុតាង អ្នកស្រីក៏សំរេចចិត្ត ឆក់យករបស់ដ៏សំខាន់របស់ប្ដីនាងជំនួសវិញ ដោយបានកាត់ផ្ដាច់ប្រដាប់ភេទប្ដីរបស់នាង ដាក់ក្នុងធុងសំរាម។ តាមប្រភពព័ត៌មាន អ្នកស្រី Kieu បានបរិភោគអាហារពេលល្ងាច ជាមួយប្ដី៦០ឆ្នាំរបស់គាត់ ដោយបានដាក់ថ្នាំគេងលក់នៅក្នុងស៊ុប ប្ដីរបស់គាត់បរិភោគ បន្ទាប់មកបាននាំប្ដីរបស់គាត់ឡើងលើគ្រែដេក។ នៅវេលាម៉ោង១០យប់ គាត់ក៏បានយកខ្សែរមកចងប្ដីរបស់គាត់ នៅនឹងគ្រែ បន្ទាប់មកទៀតបានយកកាំបិត ពីផ្ទះបាយមកកាត់ផ្ដាច់លិង្គប្ដីរបស់គាត់ចោលតែម្ដង ដែលហេតុការណ៍នេះកើតឡើងនៅភាគនិរតី នៃរដ្ឋឡូស អេនជេលេស (Los Angeles) សហរដ្ឋអាមេរិក។

មុនពេលកើតហេតុ ប្ដីរបស់អ្នកស្រី Kieu មានបំនងចង់ប្ដឹងលែងលះជាមួយអ្នកស្រី តែអ្នកស្រី Kieu បានបដិសេធ បែរជាប្រើអំពើដ៏ឃោរឃៅនេះ ទៅលើប្ដីរបស់នាងទៅវិញ។ មេធាវីរបស់អ្នកស្រី Kieu ក៏បានប្រាប់ដល់តុលាការដែរថា ប្ដីរបស់អ្នកស្រី Kieu តែងតែប្រើប្រាស់ថ្នាំសម្រើប និងធ្វើអំពើហិង្សា លើផ្លូវភេទទៅលើអ្នកស្រី Kieu ជារឿយៗ ដោយអ្នកស្រី Kieu មិនអាចទ្រាំទ្រនឹងទង្វើនេះបាន ថែមទាំងដឹងថាប្ដីរបស់គាត់ លួចមានស្រីខាងក្រៅទៀតនោះ អ្នកស្រី Kieu ក៏បានកាត់ប្រដាប់ភេទប្ដីរបស់អ្នកស្រីចោល គោលបំណងគឺមិនចង់ឲ្យ ប្ដីរបស់អ្នកស្រី ប្រើប្រដាប់ភេទមកធ្វើបាបគាត់តទៅទៀត។

យ៉ាងណាមិញ តុលាកាបានកាត់ក្ដីឲ្យអ្នកស្រី Kieu ជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សំរាប់ទោសដែលគាត់បានប្រព្រឹត្តិ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]