កាន់តែធ្ងន់ធ្ងរ! ត្រឹមរយៈពេល២៤ម៉ោងសោះ ប្រេស៊ីលមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ជិត១ពាន់នាក់

//s5.kh1.co/9d/9da0e436235923d37a357eb56a3a321ce4333ba1.jpg
សង្គម

 ២៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រេស៊ីលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៦,៨៦០នាក់

រីយ៉ូដឺចេណេរ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បាន​រាយការណ៍កាលពីថ្ងៃសុក្រ​ថា ប្រទេសប្រេស៊ីលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៦,៨៦០នាក់ និងអ្នកស្លាប់ ៩៩០នាក់បន្ថែមទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល
អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល

បច្ចុប្បន្ន​ជំងឺកូវីដ១៩បានបន្តឆក់យកជីវិតពលរដ្ឋប្រេស៊ីលអស់ជាង ៥ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺជាង ១លាននាក់។ ទន្ទឹមនឹងនេះ មានអ្នកជំនាញជាច្រើនជឿជាក់ថា ចំនួនករណីឆ្លងជំងឺក្នុងប្រទេសប្រេស៊ីល អាចនឹង​កើនឡើងលើសសហរដ្ឋអាមេរិកនៅពេលឆាប់ៗខាងមុខ ហើយប្រេស៊ីលនឹងក្លាយជាប្រទេស ដែលរងការវាយប្រហារ ដោយសារ​ជំងឺកាចសាហាវនេះខ្លាំងជាងគេបំផុត ក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល
អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល

គួរជម្រាបផងដែរថា ដោយ​សារកង្វះការធ្វើតេស្ត និងការគោរពតាមវិធានការរក្សាគម្លាតឆ្ងាយពីសង្គម បានធ្វើឱ្យករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីល បន្តកើនឡើងយ៉ាងខ្លាំង​។ ហើយ​ស្របពេលដែលស្ថានភាពនៃជំងឺកាចសាហាវនេះ នៅមិនទាន់ធូរស្រាលផងនោះ រដ្ឋាភិបាល​ប្រេស៊ីល បានសម្រេចប្រកាសបន្ធូរបន្ថយវិធានការបិទទ្វារប្រទេស ក្នុងគោលបំណងស្តាសេដ្ឋកិច្ចជាតិឡើងវិញ៕

ពលរដ្ឋប្រេសីលជាច្រើន បាននាំគ្នាទៅលេងឆ្នេរសមុទ្រ ក្រោយរដ្ឋាភិបាលប្រកាសបន្ធូរន្ធយវិធានការបិទទ្វារប្រទេស
ពលរដ្ឋប្រេសីលជាច្រើន បាននាំគ្នាទៅលេងឆ្នេរសមុទ្រ ក្រោយរដ្ឋាភិបាលប្រកាសបន្ធូរន្ធយវិធានការបិទទ្វារប្រទេស
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T