មិនត្រឹមតែបង្ហោះរូបស្វីតៗនោះទេ តែ គង់ ចាន់ស្រីមុំ ថែមភ្ជាប់សារមួយឃ្លាយ៉ាងមានអត្ថន័យទៀត

//s5.kh1.co/ae/aec973a4717eaef5ed77d8391ac43eb0bb810eb8.jpg
នារី

 ២៧-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គង់ ចាន់ស្រីមុំ ក៏បានបង្ហោះសារមួយខ្លាយ៉ាងមានអត្ថន័យ

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាពិធីការិនី និងជាតារាសម្ដែងដ៏ស្រស់ស្អាត និងទាំងមានកេរ្ដិ៍ឈ្មោះល្បីល្បាយនៅក្នុងដួងចិត្តស្រទាប់យុវវ័យ។ ហើយបន្ទាប់ពីបានរៀបការសាងគ្រួសារជាមួយតារាសម្ដែងរូបសង្ហា លោក គឹម សីហា រួចមក អ្នកទាំងពីរក៏ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាត និងឆ្លាតវៀងវៃម្នាក់ផងដែរ។ ហើយក៏ព្រោះតែទទួលបានប្រជាប្រិយខ្លាំង ទើបធ្វើឲ្យទស្សនិកជនមិនតិចនោះទេ ចាប់អារម្មណ៍ទៅលើជីវិតឯកជន ព្រមទាំងការងារសិល្បៈរបស់អ្នកនាង និងស្វាមី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកាលពីម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបស្វីតៗជាមួយស្វាមី និងថែមទាំងភ្ជាប់សារមួយថា "គ្រួសារប្រៀបដូចជាតន្ត្រីចឹង ពេលខ្លះមានឡើងមានចុះ ប៉ុន្តែវានៅតែជាបទចម្រៀងមួយដ៏សែនពិរោះ និងកក់ក្ដៅបំផុត"។

សាររបស់អ្នកនាង គង់ ចាន់ស្រីមុំ ​ចង់បង្ហាញឱ្យឃើញអំពីសេចក្ដីសុខដែលគ្មានអ្វីមកប្រៀបបាន ទោះពេលខ្លះមានបញ្ហាក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

សាររបស់គង់ ចាន់ស្រីមុំ
សាររបស់គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ
អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ
អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ
អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ
អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី
អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី
គង់ ចាន់ស្រីមុំគឹម សីហា
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T