អ្នកស្រាវជ្រាវ៖ មហា​​អំណាចទាំង ៣ នេះ ចាប់ផ្តើម​ធូរស្បើយ​រឿង​ខ្យល់​​កខ្វក់ក្នុងក្រុង ក្រោយ​ផ្ទុះ​​​កូវីដ ១៩

//s5.kh1.co/99/99acae5c7b10ce4d8d1fb39486d2ae031fa7a14b.jpg
បច្ចេកវិទ្យា

 ២៧-មិថុនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

វិបត្ដិនៃមេរោគឆ្លងបានបណ្តាលឱ្យមានការធ្លាក់ចុះនៃការបំពុលសំខាន់ៗនៅទូទាំងពិភពលោក។ ក្រុមបរិស្ថាន​បាន​ស្វាគមន៍ការផ្លាស់ប្តូរនេះ

វិបត្ដិនៃមេរោគឆ្លងបានបណ្តាលឱ្យមានការធ្លាក់ចុះនៃការបំពុលសំខាន់ៗនៅទូទាំងពិភពលោក។ ក្រុមបរិស្ថាន​បាន​ស្វាគមន៍ការផ្លាស់ប្តូរនេះ។ ប៉ុន្តែអ្នកជំនាញខ្លះព្រមានថាការបំពុលបរិស្ថាន​ទំនងជា​ នឹងវិលត្រឡប់ទៅរកភាពដើមវិញ នៅពេលដែលវិបត្តិនោះវិលត្រលប់មកធម្មតាវិញ។ មេឃគឺស្រលះជាងមុន ហើយមាន​អាកាសធាតុល្អនៅទីក្រុង​ញូវយ៉ក ទីក្រុងប៉ារីស និងទីក្រុងប៉េកាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលរដ្ឋាភិបាលបានបិទអាជីវកម្ម និងសាលារៀន​ ហើយបានចេញបទបញ្ជាអោយប្រជាពលរដ្ឋ​ស្នាក់នៅតែ​ផ្ទះ។ ទិន្នន័យផ្កាយរណបបង្ហាញថា អាសូតឌីអុកស៊ីតបានធ្លាក់ចុះប្រហែល​៣០ភាគរយនៅផ្នែកខ្លះ​នៃភាគឥសាន​នៅសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹង៥ឆ្នាំមុន។ អាសូតឌីអុកស៊ីតគឺជាទម្រង់សំខាន់នៃការបំពុលខ្យល់។

New York
New York
Parish
Parish
Beijing
Beijing

វិបត្តិកូរ៉ូណាវីរុសបានជ:ឥទ្ធិពលដល់ក្រុមហ៊ុនថាមពលកកើតឡើងវិញផងដែរ។ BloombergNEF (BNEF) ដែលជាអង្គការស្រាវជ្រាវថាមពលថ្មីៗនេះបានទម្លាក់ការប៉ាន់ស្មានរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ សម្រាប់ការ​សាងសង់ថាមពលខ្យល់ថ្មីនៅទូទាំងពិភពលោកចំនួន ១២ ភាគរយ។ ការប៉ាន់ស្មានរបស់អង្គការនេះបង្ហាញថា សម្រាប់ថាមពលពន្លឺព្រះអាទិត្យត្រូវបានកាត់បន្ថយ ៨ ភាគរយ។

អ្នកនាងមីហ្សែលម៉ានីយូន ជាសេដ្ឋកិច្ចរវិទូនៅវិទ្យាស្ថានធនធានពិភពលោកដែលមានមូលដ្ឋាននៃសហរដ្ឋអាមេរិកថា នៅថ្ងៃចុងក្រោយនៅបូស្តុនរដ្ឋម៉ាសាឈូសេត ខ្លួនបានកត់សម្គាល់ថាខ្យល់ក្នុងទីក្រុងគឺបរិសុទ្ធហើយ នាងអាច​អាន​អក្សរនៅលើកំពូលនៃអគារព្រូដិនសលដែលជារចនាសម្ព័ន្ធទីក្រុងល្បី៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T