យោងតាមគេហទំព័រ Dailymail បានអោយដឹងថា ស្ត្រីម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់ប្រទះឃើញរូប ខ្មោច ក្នុងទូរសព្ទ័ដៃរបស់គាត់។

អ្នកស្រី  Marcella Davis ដែលមកពីរដ្ឋ Texas សហរដ្ឋអាមេរិក បាននិយាយថា រូបថតដែលជឿថាជា រូបខ្មោចនោះ ត្រូវគាត់ថតបាន នៅពេលដែល គាត់ថតរូប ក្មួយប្រុសរបស់គាត់ កាលពីថ្ងៃទី ១៥ ខែមេសា។ គាត់ និយាយបន្តថា  នៅថ្ងៃនោះ គាត់ព្យាយាមថតរូប ក្មួយប្រុសនៅពី មុខវិទ្យាល័យ Cleveland ក្នុង រដ្ឋ Texas ប៉ុន្តែ ក្មួយប្រុស របស់គាត់ បែរមុខចេញ បន្ទាប់មក គាត់មិនបានថតទៀតទេ ព្រោះក្មួយប្រុស មិនអោយថត។

អ្នកស្រី Davis និយាយបន្ថែមទៀតថា ក្រោយមក កូនស្រីរបស់គាត់ បង្រៀនគាត់ពីរបៀប ពង្រើករូបថតក្នុងទូរសព្ទ័ដៃ ទើបពេលនោះ ពួកគាត់ប្រទះ ឃើញរូបដែលមិនគួរអោយជឿនេះ។ អ្នកស្រី ថែមទាំង បញ្ជាក់អះអាងថា គាត់មិនបានកាត់តរូបថតនោះទៀតផង ដោយសារ គាត់មិនចេះ ប្រើកម្មវិធីកាត់ត ទាំងអស់នោះទេ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបថតនេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]