ភ្នំពេញៈ ទំនាស់ជនពិការជើង យកកូនកាំបិត ចាក់លើបុរស ម្នាក់របួសធ្ងន់ កំពុងស្ថិតក្នុង សភាពសង្គ្រោះ បន្ទាន់នៅឡើយ ត្រូវបានគេ រាយការណ៍មកថា អាចមកពីជនរងគ្រោះ ជាញឹកញយបានគំរាមកំហែង យកប្រាក់ក្រោយ ពេលគេដើរសុំទានបាន។

ហេតុការណ៍ យកកូនកាំបិតចាក់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទី ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅចំណុចកន្លែង ស្នាក់នៅ គ្មានរបៀបរៀបរយមួយលើ ដងផ្លូវរថភ្លើងក្បែរទំនប់ត្រឡោកបែក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានី ភ្នំពេញ។

ជនរងគ្រោះដែលត្រូវគេចាក់រហូតរបួសធ្ងន់ធ្ងរមានឈ្មោះ ជា វណ្ណា ភេទ ប្រុស អាយុ៣០ឆ្នាំ មានមុខរនិងស្នាក់ នៅមិនពិតប្រាកដ ចំណែកជនសង្សយ័ជាជនពិការ ជើងអតីតៈយោធា មុខរបរដើសុំទានមានស្រុកកំណើត នៅស្រុកបាទីខេត្ដតាកែវ បច្ចុប្បន្ន ស្នាក់នៅក្រោមតង់ដែលបោះជាប់ផ្លូវរថភ្លើងក្បែរកន្លែងកើតហេតុ។

តាមសាក្សីដែលបានឃើញហេតុការណ៍និយាយថា ជនសង្ស័យជាប្រចាំបានដើរ សុំទានគេហើយតែងតែផ្ញើរ លុយទៅ ប្រព្ធកូននៅស្រុកមិនដាច់ទេ ទោះជាគេផឹកស្រា ក៍ដោយ ហើយមានពេលខ្លះជន ពិការរូបនេះត្រូវក្រុមស្ទាវព្រួតវាយ យកលុយអស់ក៏មានដែរ ព្រោះតែខ្លួនពិការមិនអាចដេញតាមក្រុមខិល ខូចបាន។ ដូច្នេះ ហើយបានជាកើតមានទំនាស់កាប់ចាក់គ្នានេះ ដែលអាចនិយាយថាការពារខ្លួនព្រោះ ខ្លាចគេយកលុយដែលខំដើរសុំទានបាន៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]