កំពុងតែនឹកផង! BTS បញ្ចេញ MV បទថ្មី Stay Gold ដ៏ផ្អែមល្ហែមសម្រាប់ហ្វេន មុននេះបន្តិច (មានវីដេអូ)

//s5.kh1.co/c4/c484636a6f7407c5e8a995ce3163b94e50a40897.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការរីករាលដាលនៃជំងឺដ៏កាចសាហាវ មិនអាចមករារាំង ការបង្ហាញក្ដីស្រលាញ់ រវាងហ្វេន និង Idol មួយក្រុមនេះបានឡើយ។ ជាក់ស្ដែង BTS នៅតែអាចបន្ត បង្កើតបទចម្រៀងថ្មី ក្នុងអត្ថន័យលួងលោមចិត្តហ្វេនបានដដែល។

កូរ៉េខាងត្បូង ៖ ការរីករាលដាលនៃជំងឺដ៏កាចសាហាវ ធ្វើឲ្យ BTS និងបណ្ដាហ្វេនៗ ខកខានឪកាសជួបជុំគ្នា ក្នុងកម្មវិធីប្រគុំតន្រ្តីផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វានៅតែគ្មានអ្វីមករារាំង ការបង្ហាញក្ដីស្រលាញ់ រវាងហ្វេន និង Idol មួយក្រុមនេះបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង BTS នៅតែអាចបន្ត បង្កើតបទចម្រៀងថ្មី ក្នុងអត្ថន័យលួងលោមចិត្តហ្វេនបានដដែល។

Stay Gold ជាបទចម្រៀងថ្មី ក្នុងអាល់ប៊ុមថ្មី ជាភាសាជប៉ុនរបស់ BTS គឺ Map of the Soul: 7 ~The Journey~ ដែលនឹងមកដល់ជាផ្លូវការ នៅថ្ងៃទី ១៤ ខែ កក្កដា ខាងមុខនេះ។

នេះគឺជាការវិលត្រលប់មកវិញ នូវអាល់ប៊ុមចម្រៀង ជាភាសាជប៉ុនថ្មី បន្ទាប់ពីអាល់ប៊ុម Face Yourself ដែលចេញផ្សាយ កាលពីឆ្នាំ ២០១៨។

អាល់ប៊ុមថ្មីនេះ នឹងនាំមកនូវបទចម្រៀងចំនួន ១៣បទ ដែលក្នុងនោះមាន ២ បទជាបទថ្មី គឺ Stay Gold និង Your eyes tell

តោះដើម្បីកុំឲ្យខាតពេលយូរ មកទស្សនាវីដេអូចម្រៀងថ្មីខាងក្រោម​

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T