កប់ណាស់! សណ្ឋាគារស្រោបមាសដំបូងគេបង្អស់ក្នុងពិភពលោក បានបង្ហាញខ្លួននៅវៀតណាម ហើយបើចង់ស្នាក់នៅមួយយប់ត្រូវចំណាយ...

//s5.kh1.co/9f/9fc0c3c52376071492ed62b2bea506092fde516f.jpg
សង្គម

 ២៦-មិថុនា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

សណ្ឋាគារដ៏ប្រណិតមានពន្លឺភ្លឺរលោង បានបង្ហាញខ្លួនក្នុងប្រទេសវៀតណាម ក្នុងនាមជាសណ្ឋាគារស្រោបមាសដំបូងគេបង្អស់ក្នុងពិភពលោក។

វៀតណាម៖ សណ្ឋាគារដ៏ប្រណិតមានពន្លឺភ្លឺរលោង បានបង្ហាញខ្លួនក្នុងប្រទេសវៀតណាម ក្នុងនាមជាសណ្ឋាគារស្រោបមាសដំបូងគេបង្អស់ក្នុងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សណ្ឋាគារនេះ មានកម្ពស់ចំនួន២៥ជាន់ ត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន៥,០០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ Ba Dinh ទីក្រុងហាណូយ។ លក្ខណៈពិសេសនៃការរចនា ក៏ដូចជាគ្រឿងបរិក្ខារជាច្រើនដែលមានក្នុងសណ្ឋាគារនេះ គឺត្រូវបានគ្របដណ្ដប់ដោយសាច់មាសពិតប្រាកដតែម្ដង។ ចំណែកឯអាងងូតទឹក និងផ្ទៃដំបូលក៏ស្រោបពណ៌មាសផងដែរ។

ដោយឡែក បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថា សម្រាប់តម្លៃស្នាក់នៅមួយយប់ក្នុងសណ្ឋាគារនេះ គឺចាប់ផ្ដើមពី២៥០ដុល្លារអាមេរិកឡើងទៅ រីឯអាផាតមិនវិញ ដាក់លក់ចាប់ពីតម្លៃ៦,៥០០ដុល្លារអាមេរិកឡើងទៅ សម្រាប់មួយម៉ែត្រការ៉េ។

គួរឲ្យដឹងដែរថា សណ្ឋាគារស្រោបមាសដំបូងគេនេះ គ្រោងនឹងបើកដំណើរការឲ្យទាន់ព្រឹត្ដិការណ៍ប្រណាំងរថយន្ដ Formula One ក្នុងទីក្រុងហាណូយនាខែមេសាមកម្ល៉េះ តែដោយសារជំងឺរាតត្បាតថ្មីកូវីដ-១៩ វាក៏ត្រូវបានគេពន្យារពេលសិន៕

សូមទស្សនារូបភាពនៃសណ្ឋាគារខាងក្រោម៖

តួនៃសណ្ឋាគារ
តួនៃសណ្ឋាគារ
ផ្នែកខាងលើនៃសណ្ឋាគារ
ផ្នែកខាងលើនៃសណ្ឋាគារ
ផ្នែកខាងក្នុងនៃបន្ទប់ទឹកសណ្ឋាគារ
ផ្នែកខាងក្នុងនៃបន្ទប់ទឹកសណ្ឋាគារ
ផ្នែកខាងក្នុងនៃបន្ទប់ទឹកសណ្ឋាគារ
ផ្នែកខាងក្នុងនៃបន្ទប់ទឹកសណ្ឋាគារ
ផ្នែកខាងក្នុងនៃសណ្ឋាគារ
ផ្នែកខាងក្នុងនៃសណ្ឋាគារ
ផ្នែកខាងក្នុងនៃសណ្ឋាគារ
ផ្នែកខាងក្នុងនៃសណ្ឋាគារ
អាងទឹក
អាងទឹក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T