កាន់តែស្អាតប្លែក! ពេល ផន ស្រីខួច តែងខ្លួនបែបនេះទៅ

//s5.kh1.co/cc/cc5735b4bb46b2b9d2a7b78754d3d89e39fda8db.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងស្រី កញ្ញា ផន ស្រីខួច ជាតារាចម្រៀងមួយរូប អាចច្រៀងបានយ៉ាងពីរោះ និង គ្រប់ទម្រង់មិនថាបទសម័យ ឬបទបុរាណនោះទេ។

ភ្នំពេញ៖ កញ្ញា ផន ស្រីខួច ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទបុរាណ បទសម័យ បែបមនោសញ្ចេតនា ឬញាក់កន្រ្ទាក់អារម្មណ៍នោះទេ សុទ្ធសឹងតែពីរោះគ្រប់បទតែម្ដង។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែមានឈ្មោះល្បីល្បាញ និងកាន់តែមានការងារច្រើនសឹងតែគ្មានពេលទំនេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មិនត្រឹមតែមានសមត្ថភាពផ្នែកចម្រៀងសម័យ និង បុរាណនោះទេ តែបើងាកទៅមើលរូបសម្ផស្ស កញ្ញា ផន ស្រីខួច ក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងកាន់តែមានសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោ និង ស៊ីវិស័យគួរឲ្យចាប់អារម្មណ៍។

ជាក់ស្ដែង ថ្មីៗនេះនាងកាន់តែលេងស្ទីលបែ្លកជាងមុន ហើយមុននេះបន្តិច តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងមិនស្ទើរ។ ដោយនាងស្លៀកក្នុងឈុតពណ៌ទឹកក្រូច មើលទៅពិតជាស្រស់សោភាខ្លាំង មិនថាម៉ូតសក់ ឬការផាត់មុខ គឺរឹតតែស្រស់ឆើតឆាយសាកសមជាមួយនាងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
កញ្ញា ផន ស្រីខួច
កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
ផន ស្រីខួច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T