កាន់តែកាក់កប! ស៊ុក សុភា ទិញឡានថ្មីស៊េរីទំនើប ឲ្យភរិយារាប់ម៉ឺនដុល្លារ

//s5.kh1.co/bb/bbf2b0ae1979fc7c2f4316295ced24fe91c4c17e.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើទោះបីឃ្លាតឆ្ងាយពីសិល្បៈ តែជីវិតបច្ចុប្បន្ន របស់អតីតតារាសម្ដែងលោក ស៊ុក សុភា កាន់តែឡូយឆាយ ហ៊ឺហារជាងមុន។

អូស្ត្រាលី៖ អតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាព លោក ស៊ុក សុភា បច្ចុប្បន្ន តារាប្រុសរូបនេះ កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលី បន្ទាប់ពីឃ្លាតឆ្ងាយពិសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តែទោះបីជាយ៉ាងណា ក៏នៅតែមានអ្នកគាំទ្រជាច្រើន ចង់ដឹងលឺពីសុខទុក្ខ និង ជីវិតឯកជនលោកដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ លោក ស៊ុក សុភា តែងតែធ្វើឲ្យហ្វេនៗជាច្រើន លួចច្រណែនជាមួយជីវិតគ្រួសារលោក ដោយតារាប្រុសរូបនេះ តែងតែបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែម នៅលើបណ្ដាញសង្គមជានិច្ច ជាពិសេស ថ្មីៗនេះក៏ជាថ្ងៃ គម្រប់ខួបអាពាហ៍ពិពាហ៍ ៨ឆ្នាំរវាងលោក និងភរិយាផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហោះសារ និយាយពាក្យស្វីតៗទៅកាន់ភរិយា ធ្វើឲ្យភរិយាលោកញញឹមសឹងតែបិទមាត់មិនជិត។

ជាក់ស្ដែង ក្រោយបង្ហោះសារអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ឆ្នាំរួចមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាប្រុសរូបសង្ហានេះ បានទិញកាដូឡានស៊េរីទំនើបមួយថ្មីស្រឡាង ដែលមានតម្លៃមិនចេះតិចម៉ឺនដុល្លារនោះទេ។ បន្ទាប់ពីទិញឡានថ្មីរួចមក ភរិយា និង លោក បានបង្ហាញអារម្មណ៍សប្បាយរីករាយពេញទំហឹងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា និង ភរិយា
  លោក ស៊ុក សុភា និង ភរិយា
  លោក ស៊ុក សុភា និង ភរិយា
  លោក ស៊ុក សុភា និង ភរិយា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
ឡានថ្មី   លោក ស៊ុក សុភា និង ភរិយា
ឡានថ្មី  លោក ស៊ុក សុភា និង ភរិយា
ឡានថ្មី  លោក ស៊ុក សុភា និង ភរិយា
ឡានថ្មី លោក ស៊ុក សុភា និង ភរិយា
ឡានថ្មី  លោក ស៊ុក សុភា និង ភរិយា
ឡានថ្មី លោក ស៊ុក សុភា និង ភរិយា
ស៊ុក សុភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T