ប្រទះឃើញភពធំៗចំនួនពីរដូចភពផែនដី និងថែមទាំងមានចម្ងាយនៅជិតប្រព័ន្ធព្រះអាទិត្យ

//s5.kh1.co/93/93fb209c4ea6da5a79fc54c60d3e63c565b666f7.jpg
បច្ចេកវិទ្យា

 ២៦-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដោយសារផ្កាយនេះត្រជាក់ជាងព្រះអាទិត្យរបស់យើងបន្តិច តំបន់ភពដែលអាចរស់នៅបានក៏មិនស្ថិតនៅឆ្ងាយពីវាប៉ុន្មានដែរ។

ស៊ីលី៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ក្រុមតារាវិទូបានរកឃើញភពដ៏ធំចំនួនពីរដែលដូចផែនដី នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានចម្ងាយ១១ឆ្នាំពន្លឺពីផែនដី។ យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា វាក៏អាចមានភពទីបី ដែលគោចរឆ្ងាយពីផ្កាយរបស់វាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Gliese 887 ដែលជាផ្កាយតូចពណ៌ក្រហម និងមានម៉ាស់ប្រហែលពាក់កណ្ដាល នៃព្រះអាទិត្យរបស់យើង។ មិនតែប៉ុណ្ណោះ វាក៏ជាផ្កាយដែលនៅជិតព្រះអាទិត្យរបស់យើងផងដែរ បើទោះបីជាបច្ចេកវិទ្យានៃយានអវកាសក្នុងពេលបច្ចុប្បន្ន មិនអាចធ្វើដំណើរទៅដល់ក៏ដោយ។

ភពវិលជុំវិញ ផ្កាយតូចពណ៌ក្រហម
ភពវិលជុំវិញ ផ្កាយតូចពណ៌ក្រហម

ក្រុមតារាវិទូដែលកំពុងធ្វើការលើគម្រោង Red Dots កំពុងព្យាយាមស្វែងរកភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលនៅក្បែរពួកយើង ដោយធ្វើការសិក្សាពីមន្ទីរអង្កេតតារាសាស្ត្រ European Southern Observatory ក្នុងប្រទេសស៊ីលី។ ក្រុមការងារបានអង្កេតមើលផ្កាយរាល់យប់ អស់រយៈពេល៣ខែ។

ទីបំផុត ឧបករណ៍វាស់ចម្ងាយ High Accuracy Radial velocity Planet Searcher (HARPS) បានរកឃើញភពចំនួនពីរវិលជុំវិញផ្កាយ Gliese 887។ តារាវិទូបានដាក់ឈ្មោះឲ្យភពពីរនេះថា Gliese 887b និង Gliese 887c។ ភពទី១ធ្វើដំណើរជុំវិញផ្កាយរបស់វាបានមួយជុំ នៅរៀងរាល់៩.៣ថ្ងៃនៃផែនដីរបស់យើង ខណៈភពទីពីរវិញធ្វើដំណើរជុំវិញផ្កាយរបស់វាបានមួយជុំ នៅរៀងរាល់២១.៨ថ្ងៃនៃផែនដីរបស់យើង។

មន្ទីរអង្កេតតារាសាស្ត្រ European Southern Observatory
មន្ទីរអង្កេតតារាសាស្ត្រ European Southern Observatory

មិនតែប៉ុណ្ណោះ ពួកគេក៏ចាប់បានសញ្ញាមួយបន្ថែមទៀត ដែលអាចជាភពមួយផ្សេងទៀត ដែលអាចចំណាយពេល៥០ថ្ងៃនៃផែនដីរបស់យើង ដើម្បីវិលជុំវិញផ្កាយរបស់វាបានមួយជុំ។

ដោយសារផ្កាយនេះត្រជាក់ជាងព្រះអាទិត្យរបស់យើងបន្តិច តំបន់ភពដែលអាចរស់នៅបានក៏មិនស្ថិតនៅឆ្ងាយពីវាប៉ុន្មានដែរ។ ទោះជាយ៉ាងណា ភពធំចំនួនពីរដែលដូចផែនដីរបស់យើង គឺស្ថិតនៅកៀកផ្កាយរបស់វាបន្តិច ដែលមានន័យថា វាអាចនឹងក្ដៅពេក សម្រាប់ការរក្សាទឹករាវ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T