សោកស្តាយ! តារាកូរ៉េ ១គូ បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល ៣ ឆ្នាំ

//s5.kh1.co/fa/fa5e5e92c9ee3ee349cbcf3eeb8e279ddedba143.jpg
នារី

 ២៦-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ពួកគេបានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល ៣ ឆ្នាំ

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Dispatch បានឲ្យដឹងថា ថ្មីៗនេះលោក Lee Joon និងលោក Jung So Min បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេដោយសម្រេចចិត្តរក្សាចំណងធ្វើជាមិត្តល្អ ដែលមានវ័យចំណាស់ និងគាំទ្រគ្នាទៅវិញទៅមក។ អ្នកទាំងពីរបានជួបគ្នាតាមរយៈរឿង Father is Strange នៅក្នុងឆ្នាំ ២០១៧ ហើយបានចាប់ផ្តើមទាក់ទងគ្នា បន្ទាប់ពីរឿងនេះ ថតចប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពមួយបានឱ្យដឹងថា៖ “ពួកគេបានចំណាយពេលច្រើនជាមួយគ្នា។ ពួកគេមានកាលវិភាគច្រើន ដូច្នេះពួកគេបានរសាត់ឆ្ងាយពីគ្នា។ ពួកគេក៏បានសម្រេចចិត្តផ្តោតការយកចិត្តទុកដាក់លើ ការងារផ្ទាល់ខ្លួនរបស់ពួកគេនាពេលឥឡូវនេះ។”

ភ្នាក់ងាររបស់ Lee Joon ទាំងពីរគឺ Prain TPC និងទីភ្នាក់ងារ Blossom Entertainment របស់ Jung So Min បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ពួកគេថា៖ “វាជាការពិតដែលថាគាត់បានបញ្ចប់ទំនាក់ទំនងរបស់គាត់ជាមួយ Jung So Min។ គាត់នឹងបង្ហាញមនុស្សគ្រប់គ្នានូវចំណុចល្អរបស់គាត់ជាមួយនឹងការងារថ្មីរបស់គាត់។”

ចំណែកខាងផលិតកម្ម Blossom Entertainment បានបញ្ជាក់ថា៖ “ថ្មីៗនេះនាងបានបែកបាក់ជាមួយ Lee Joon ។ អ្នកទាំងពីរនឹងនៅតែជាមិត្តរួមការងារល្អ។” 

បច្ចុប្បន្ន Lee Joon កំពុងពិចារណាធ្វើការវិលត្រឡប់របស់គាត់ជាមួយរឿងថ្មីរបស់ Netflix គឺរឿង Sea of Silence ដែលគាត់នឹងធ្វើការជាមួយ Gong Yoo និង Bae Doo Na ។ រឿងរបស់ Jong So Min នៅក្នុង KBS Drama ទើបតែបញ្ចប់ការចាក់ផ្សាយ ហើយបច្ចុប្បន្ននាងកំពុងរៀបចំសម្រាប់ការងារបន្ទាប់របស់នាង។

គួរបញ្ជាក់ផងដែរថា Lee Joon និង Jung So Min ត្រូវបានគេបង្ហើបឱ្យដឹងថាកំពុងមានទំនាក់ទំនងស្នេហាអំឡុងពេលសម្តែង Dispatch's 2018 ថ្ងៃទី ១ ខែមករា ហើយអ្នកទាំងពីរត្រូវបានគេប្រទះឃើញមានការណាត់ជួបគ្នានៅ Cheongdam-dong ៕  

សូមទស្សនារូបភាពខាងក្រោម៖

Lee joon និង Jung so min
Lee joon និង Jung so min
Jung so min និង Lee joon
Jung so min និង Lee joon
Lee Joon
Lee Joon
Jung So Min
Jung So Min
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T