ការដាំដុះដំណាំបន្លែចម្រុះ នៅទូទាំងខេត្តពោធិ៍សាត់ សម្រេចបានសរុបចំនួន ២៧៣ហិកតា ស្មើនឹងជាង ៦៨%

//s5.kh1.co/56/56564a5b0771f8023ee80c60b6484088f37e705b.jpg
Khmerhome

 ២៦-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/1c/1ccdd03e21e887ab0b4ed359f5cce141d5f01a6a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ របាយការណ៍ របស់ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការរងារដាំដុះដំណាំបន្លែចម្រុះ នៅទូទាំងខេត្ត សម្រេចបានសរុបចំនួន ២៧៣ហិកតា ស្មើនឹង ៦៨,៦០ភាគរយ នៃផែនការ ៣៩៨ហិកតា។

របាយការណ៍បានបន្តឱ្យដឹងថា លទ្ធផលការងារបង្កបង្កើនផលដំណាំរួមផ្សំ និងសាកវប្បកម្មតាមគ្រួសារ ត្រឹមឆមាសទី១ សម្រេចបានសរុប ៤៣៥ហិកតា ស្មើ ៧២,៣៨ភាគរយ ផែនការប្រចាំឆ្នាំ ៦០១ហិកតា ក្នុងនោះ បន្លែគ្រប់មុខ ២៧៣ហិកតា, ឳឡឹក ៧៩ហិកតា, ម្ទេសគ្រប់ប្រភេទ ៥ហិកតា, ល្ពៅ ៣៣ហិកតា, ម្នាស់ ១០ ហិកតា និងដំឡូងជ្វា ៣៨ហិកតា។

https://s5.kh1.co/__image/w=650,h=487,q=100/74/7411b0f38c9020fd1d2cfbd704720b37ac84384f.jpg

ដោយឡែក ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន ១៩ ០៧៣ហិកតា ស្មើនឹង ៩៦,៧៨ភាគរយ នៃផែនការប្រចាំឆ្នាំ ១៩ ៧០៧ហិកតា ក្នុងនោះដំឡូងមី ១៥ ៤១៦ហិកតា, ពោតក្រហម ២ ១២៣ហិកតា, ពោតស ២២៥ហិក តា, អំពៅ ១៦៨ ហិកតា, ដំណាំល្ង ១៣៣ហិកតា, សណ្តែកដី ៣៤១ហិកតា, សណ្តែកបាយ ២១៨ហិកតា, សណ្តែកអង្គុយ ១៥៤ហិកតា, សណ្តែកសៀង ៥១ហិកតា, ត្រាវ ៦៧ហិកតា, សាគូ ៦០ហិកតា, ខ្ញី ៤៥ហិកតា និងរមៀត ៧២ហិកតា។ បើតាមរបាយការណ៍មន្ទីរខាងលើ។

https://s5.kh1.co/__image/w=650,h=487,q=100/fa/fa34d467ecd3e108a1656477d2506f7c3490cefd.jpg

ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឱ្យដឹងបន្ថែមទៀតថា តាមការផ្តល់ព័តមានរបស់​ប្រជាកសិករឈ្មោះ អ៊ុន លក្ខិណា ភេទស្រី រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកណ្តៀង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គាត់បានដាំដុះដំណាំបន្លែបាន៤ដងក្នុង១ឆ្នាំ ដូចជា ត្រប់ ត្រសក់ ស្ពៃ និងខាត់ណាផ្កា...។ល។ ហើយទទួលចំណូលប្រហែល ៣០,០០០,០០០ រៀល លើផ្ទៃដីដាំដុះប្រហែល ៣០អា។

https://s5.kh1.co/__image/w=650,h=434,q=100/6f/6fb3f4c64bf50ddf7a4347763fdc8602850bbb7c.jpg

ចំពោះបន្លែ ដែលគាត់ផលិតបានទៅបោះដុំ ផ្សាភូពុយ ពោធិ៍សាត់ ប្រភេទបន្លែល្អលេខ១ និងលក់ដោយខ្លួនឯងខ្លះ។ ជាក់ស្តែងក្នុងមួយថ្ងៃត្រសក់លក់បានបរិមាណ ១០០គីឡូក្រាម ទៅ១៣០គីឡូក្រាម ក្នុងតំលៃ ២ ០០០រៀល (បោះដុំ) ននោង និងត្រឡាចជាមធ្យម ២២០០រៀលក្នុង១គីឡូក្រាម៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T