ឃើញមុខក្មេង រាងសង្ហា សាច់ដុំទាំងកង់ៗ អ្នកណាទាយដឹង Eric Haung វ័យក្បែរ៥០ឆ្នាំ កម្លោះល្មមៗថយ

//s5.kh1.co/9d/9da2cd0025ab70a1adf739216d8d42bb46e1c61e.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឃើញមុខក្មេងៗបែបនេះសោះ មិននឹកស្មានថា តារារូបនេះ មានអាយុច្រើនដល់ម្លឹង! ប៉ុន្តែវ័យជ្រេក៏ពិតមែន បើងាកមើលរូបរាងវិញ គឺនៅហំខ្លាំង មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

តៃវ៉ាន់៖ តារាសម្ដែងប្រុស លោក Haung Shao Qi ឬ Eric Haung គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូបនៅតៃវ៉ាន់ (ចិន) តាំងពីចុងទសវត្សទី ៩០ មកម្ល៉េះ ហើយរាល់ការងារដែលលោក បានខិតខំប្រឹងប្រែង ធ្វើជាច្រើនឆ្នាំកន្លងមក គឺជោគជ័យខ្លាំង ដោយសារតែមាន អ្នកគាំទ្រច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកទៅមើលលើ រូបសម្បត្តិរបស់តារាប្រុស ដែលកើតក្នុងឆ្នាំ ១៩៧១ រូបនេះវិញ យើងឃើញថា លោកពិតជាមានសម្រស់អំណោយផលខ្លាំង ដោយសារតែ មានរាងខ្ពស់សង្ហា ដូចតារាបង្ហាញម៉ូតអាជីព ពិសេសមុខមាត់វិញ នៅតែម៉ត់រលោង ក្មេងជាងវ័យ គ្មានស្នាមជ្រីជ្រួញ សូម្បីបន្តិច បើទោះបីជា ពេលបច្ចុប្បន្នលោកមានវ័យ ៤៩ឆ្នាំ ឈានវ័យ ៥០ ឆ្នាំក៏ដោយ។

មួយវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រច្រើនបំផុតនោះគឺ តារារូបនេះ ក្រោយទំនេរពីការងារសម្ដែងភាពយន្តហើយ លោកតែងតែយកពេលទៅហាត់ប្រាណជាប្រចាំ ដូច្នេះហើយ ទើបធ្វើឲ្យតារារូបនេះ អាចទទួលបានសុខភាពល្អ មាឌធំ រឹងមាំ សាច់ដុំហាប់ណែន សុទ្ធតែ 6Packs មិនឲ្យចាញ់ក្មេងកម្លោះឡើយ។

ហើយម្យ៉ាងវិញទៀត បុរសសង្ហាកូនពីររូបនេះ តែងតែបង្អួតរាងយ៉ាងជឿជាក់ នៅបណ្ដាញសង្គម ឲ្យអ្នកទស្សនាឃើញហើយ ពិតជាទប់ចិត្ត លាន់មាត់សរសើរមិនបាន ដោយសារតែ រូបរាងដ៏ទាក់ទាញរបស់តារារូបនេះ បានពង្វក់ចិត្តនារីៗ ឲ្យលង់ស្នេហ៍មិនចេះតិចនោះទេ ហើយបើតាមការឃើញតាមរយៈរូបភាពទាំងនោះ គេសឹងតែមិនជឿថា តារារូបនេះ មានវ័យ ៤០ប្លាយទៅហើយនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Eric Haung
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T