ភ្នំពេញ៖ សកម្មភាពចោរ លួចទ្រព្យសម្បត្តិ ដូចជា អាគុយរថយន្ត គ្រែដាក់មុខផ្ទះ និងគាស់ផ្ទះ ជាដើម បាននិងកំពុងកើត ឡើងជាច្រើនលើក នៅក្នុងបូរី សុខសាន្ត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលធ្វើឲ្យ ប្រជាពលរដ្ឋ រស់នៅទីនោះ មានការព្រួយបារម្មណ៍ និងភ័យខ្លាច ពីសុវត្ថិភាព ក្នុងការរស់នៅប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ច មូលដ្ឋាន ហាក់បីដូចជា មិនមានការ រឹតបណ្តឹងសន្តិសុខ នោះឡើយ ហើយសកម្មភាពទាំងនេះ បានកើតមានឡើង ជាច្រើនលើក មកហើយ។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុង បូរីសុខសាន្ត បានឲ្យដឹងថា កាលពីយប់មិញ មានករណីចោរលួចគ្រែ ដែលដាក់នៅខាងមុខផ្ទះ ដែលនេះគ្រាន់តែជា សកម្មភាពលួច បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែកាលពីពេលកន្លងទៅ ករណីចោរលួច អាគុយរថយន្ត បានកើតមានឡើង ជាច្រើនដងមកហើយ ប៉ុន្តែសមត្ថកិច្ចពុំដែល ចាប់បានជនសង្ស័យណាម្នាក់ទេ។

ប្រជាពលរដ្ឋ បានបន្តថា កាលពីពេលកន្លងទៅ ក៏មានសកម្មភាព ចោរលួចគាស់ផ្ទះផងដែរ ដែលធ្វើឲ្យ ប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ កាន់តែខ្លាំងឡើងៗ។ ដូច្នេះ ប្រជាពលរដ្ឋ សូមអំពាវនាវ ដល់សមត្ថកិច្ច ខណ្ឌសែនសុខ ជាពិសេសលោកអធិការនគរបាលខណ្ឌ និងអធិការរង សូមជួយមើលពីបញ្ហា នេះផង៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]