ចៀវៃ មិនខ្លាចប្ដីប្រច័ណ្ឌសោះ សុខៗ ទៅឱបប្រុសផ្សេងធ្វើព្រងើយ

//s5.kh1.co/a7/a7de0bb52ffd8ed372109a2cc033c672bd2a26ce.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាន់តែខ្លាំងទៅហើយ លើកមុនបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយប្រុសផ្សេង នៅចំពោះមុខស្វាមីខ្លួន តែម្ដងនេះ តារាស្រីដ៏ល្បីឈ្មោះ Ruby Lin ស្រាប់តែបង្ហាញកាយវិការ ទៅឱបប្រុសផ្សេង ខណៈពេលដែលខ្លួនស្រវឹងទៀត

តៃវ៉ាន់៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Ruby Lin ហៅ ព្រះនាងចៀវៃ ហាក់ដូចជានៅតែទទួលរងនូវការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន ចំពោះកាយវិការនិង សកម្មភាពរបស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ហាក់ដូចជាត្រូវបានគេរិះគន់ម្ដងទៀតហើយ បន្ទាប់ពី អ្នកសារព័ត៌មាន បានថតរូបជាច្រើនសន្លឹករបស់នាង ក្នុងស្ថានភាពស្រវឹង ថែមទៀតផង ដោយយោងតាមព័ត៌មាននេះ បានឲ្យដឹងថា នាងបានចូលរួមក្នុងពិធីជប់លៀង ជាមួយក្រុមអ្នកផលិតខ្សែភាពយន្ត ហើយនៅក្នុងពិធីជប់លៀងនេះ គឺគ្មានវត្តមាន ស្វាមីរបស់នាងនោះទេ។

ម៉្យាងវិញទៀត នៅក្នុងរូបភាពដែលត្រូវបានគេថតបាននោះ បានបង្ហាញថា Ruby Lin បានទៅឱបបុរសដែលមិនស្គាល់ម្នាក់ ជាមួយនឹងកាយវិការស្រវឹង ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានធ្វើការចោទសួរនាងថា តើនាងមិនខ្លាច Wallace Huo ប្រច័ណ្ឌទេឬ?

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលតារាស្រីរូបនេះ បានធ្វើសកម្មភាពដ៏ស្និទ្ធស្នាលបែបនេះ ជាមួយមិត្តរួមការងារភេទផ្ទុយគ្នា ហើយម៉្យាងវិញទៀត កាលពីពេលកន្លងទៅថ្មីៗនេះ នាងក៏ត្រូវបានគេមើលឃើញថា នៅពេលដែលថតរូប ជាមួយស្វាមី នាងបែរជាមានភាពរីករាយ ជាមួយនឹងបុរសដទៃទៀតទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin បង្ហាញភាពស្និទ្ធស្នាលជាមួយប្រុសផ្សេង
Ruby Lin បង្ហាញភាពស្និទ្ធស្នាលជាមួយប្រុសផ្សេង
Ruby Lin បង្ហាញភាពស្និទ្ធស្នាលជាមួយប្រុសផ្សេង
Ruby Lin បង្ហាញភាពស្និទ្ធស្នាលជាមួយប្រុសផ្សេង
រូបភាព ពេលដែល Ruby Lin ស្រវឹង ពេលចេញពីជប់លៀង
រូបភាព ពេលដែល Ruby Lin ស្រវឹង ពេលចេញពីជប់លៀង
រូបភាព ដែល Ruby Lin ទៅឱបប្រុសផ្សេង ខណៈពេលដែលខ្លួនស្រវឹង
រូបភាព ដែល Ruby Lin ទៅឱបប្រុសផ្សេង ខណៈពេលដែលខ្លួនស្រវឹង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T