មុិកសុិក៖ បុរសម្នាក់ មានឈ្មោះថា អាតាណេឆូ ជី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគាត់បានបណ្ដើរខ្លាមួយក្បាលដែលមានទម្ងន់ប្រមាណ៣៥គីឡូក្រាម ដើរលេងតាមដងផ្លូវសាធារណៈ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ អង្គភាពឆ្មាំមុិកសុិក បានដើរល្បាតនៅតំបន់មួយ ភាគខាងលិចរដ្ឋ Michoacán និងប្រទះឃើញលោក អាតាណេឆូ ជី កំពុងបណ្ដើរខ្លាមួយក្បាលនោះ ដោយមានចងខ្សែក្រឡៅក.ផងដែរ។

ក្រោយពីចាប់ខ្លួនលោក អាតាណេឆូ ជី រួចមក ការិយាល័យមេធាវីមុិកសុិកបាននិយាយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោក អាតាណេឆូ ជី មិនបានបង្ហាញពីឯកសារស្របច្បាប់ ដើម្បីបញ្ជាក់ពីកម្មសិទ្ធនៃការចិញ្ចឹមខ្លាមួយក្បាលនោះឡើយ។

យ៉ាងណាមិញ ខ្លាមួយក្បាល ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសត្វ និងពិនិត្យឃើញថា វាមានសុខភាពល្អ ដោយមិនមានរងរបួសអ្វីឡើយ។ ហើយឥឡូវនេះ វាកំពុងទទួលបានការមើលថែពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងឆាប់ៗនេះ វានឹងត្រូវផ្ទេរឲ្យទៅរស់នៅ ក្នុងសហព័ន្ធការពារបរិស្ថានមុិកសុិកវិញ ដើម្បីធានាសុវត្ថិភាពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ខ្លាដែលគេបណ្ដើរតាមដងផ្លូវ
សមត្ថកិច្ច និងខ្លាដែលគេបណ្ដើរតាមដងផ្លូវ
ខ្លាដែលគេបណ្ដើរតាមដងផ្លូវ
ខ្លាដែលគេបណ្ដើរតាមដងផ្លូវ
ខ្លាដែលគេបណ្ដើរតាមដងផ្លូវ
ខ្លាដែលគេបណ្ដើរតាមដងផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ